រដ្ឋាភិបាលលុបចោលការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរចិនដែលចូលមកកាន់ប្រទេសកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រសួងទេសចរណ៍បន្តទទួលស្គាល់គុណភាពសេវាកម្មទទួលទេសចរចិន (China Ready Accreditation) ដល់អាជីកម្មទេសចរណ៍ ក្រោយគណៈកម្មការសុខភាពចិនបានប្រកាសនឹងបញ្ចប់ការតម្រូវឱ្យធ្វើចត្តាទ្បីស័ក សម្រាប់អ្នកដំណើរចូលក្នុងប្រទេស ដោយចាប់អនុវត្ត ចាប់ពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣នេះតទៅ។

ក្នុងនោះ ក្រសួងទេសចរណ៍ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ បានសម្រេចលុបចោលការធ្វើចត្តាឡីស័ករយៈពេល៥ថ្ងៃ នៅឯកន្លែងត្រួតពិនិត្យដោយរដ្ឋាភិបាល និងការបន្តស្នាក់នៅដាច់ដោយឡែកចំនួន៣ថ្ងៃបន្ថែមទៀតនៅផ្ទះពីសំណាក់អ្នកដំណើរ ដែលធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រាល់អ្នកដំណើរ ដែលចូលមកកម្ពុជា គ្រាន់តែត្រូវឆ្លងកាត់ការធ្វើតេស្ត PCR រយៈពេល៤៨ម៉ោង មុនពេលចេញដំណើរប៉ុណ្ណោះ។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍កំពុងរៀបចំខ្លួនទ្បើងវិញ ដើម្បីពង្រឹងគុណភាពទទួលទេសចរចិន តាមរយៈការដាក់ចេញនូវយន្តការវាយតម្លៃទទួលស្គាល់គុណភាពទទួលទេសចរចិន (China Ready Accreditation)។

បច្ចុប្បន្ន ក្រសួងទេសចរណ៍បានចុះធ្វើការវាយតម្លៃ និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ជាបន្តបន្ទាប់ដល់អាជីវកម្មទេសចរណ៍ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ទទួលទេសចរចិន។ ក្នុងឆ្នាំ២០២៣នេះ កម្ពុជាព្យាករណ៍ថា នឹងអាចទទួលទេសចរចិនរហូតដល់ទៅជិត២លាននាក់។

ក្រសួងទេសចរណ៍ក៏បន្តលើកទឹកចិត្តអាជីវកម្មទេសចរណ៍ ដែលទទួលទេសចរចិនមកដាក់ពាក្យស្នើសុំការទទួលស្គាល់គុណភាពសេវាកម្មទទួលទេសចរចិន (China Ready Accreditation)៕

LEAVE A REPLY

Please enter your comment!
Please enter your name here