លោក​ជា ចាន់តូ៖ ការប្រើប្រាស់​ប្រាក់រៀល​បាន​កើនឡើង​ប្រហាក់ប្រហែល​នឹង​ប្រាក់​ដុល្លារ​លើ​ទីផ្សារ

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ តម្រូវការ​ប្រាក់រៀល​ពី​សាខា​ធនាគារជាតិ នៃ​កម្ពុជា​ខេត្តកំពង់ធំ​មាន​ចំនួន ៤៤០ពាន់​ឬ​ប៊ី​លាន​រៀល (ប្រមាណ១០៧ លាន​ដុល្លារ​អាមេរិក) ហើយ​សាខា​ក៏បាន​ទទួល​ប្រាក់រៀល​ពី​អតិថិជន​ចំនួន៥១១ ប៊ី​លាន​រៀល (ប្រមាណ ១២៥ លាន​ដុល្លារ​អាមេរិក) ធៀប​នឹង​ការទទួលប្រាក់​ដុល្លារ​អាមេរិក១៣២លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល៩ខែ ដើមឆ្នាំ២០២០នេះ។ នេះ​បើ​យោងតាម​កា​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា។

លោក​ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា (NBC) ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី-បុគ្គលិក​សាខា​ធនាគារ​ជាតិ នៃ​កម្ពុជា​ខេត្តកំពង់ធំ​នៅ​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០កន្លងមក​បាន​ថ្លែងថា ខេត្តកំពង់ធំ​ជា​ខេត្ត​សក្តានុពល​មួយ​ក្នុង​វិស័យ​កសិកម្ម ដែលមាន​ប្រជាជន​សរុប​ប្រមាណ៨០ម៉ឺន​នាក់ ក្នុងនោះ៨០%ជា​កសិករ។ គ្រឹះស្ថាន​ធនាគារ ដែល​កំពុង​ប្រតិបត្តិការ​មាន​ចំនួន១០ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើរ៦ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើរ៩ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បានន​ថ្លែងបន្តថា ការ​ផ្ត​ត់​ផ្គង់​និង​តម្រូវការ​សាច់ប្រាក់ សម្រាប់​សម្រួល​ដល់​សក​ម្ម​ភាព​សេដ្ឋកិច្ច​ក្នុង​ខេត្ត​បាន​កើនឡើង គួរឱ្យកត់សម្គាល់​ក្នុង​រយៈពេល២ទសវត្សរ៍​ចុងក្រោយ​នេះ ជាពិសេស​ការប្រើប្រាស់​ប្រាក់រៀល បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ដល់​ចំនួន​ប្រហាក់ប្រហែល នឹង​ការប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​ដែរ។

ជាក់ស្តែង​ក្នុង​រយៈពេល៩ខែ​នៃ​ឆ្នាំ២០២០នេះ តម្រូវការ​ប្រាក់រៀល​ពី​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តកំពង់ធំ​មាន​ចំនួន៤៤០ ប៊ី​លាន​រៀល (ប្រមាណ១០៧ លាន​ដុល្លារ​អាមេរិក) ហើយ​សាខា​ក៏បាន​ទទួល​ប្រាក់រៀល ពី​អតិថិជន​ចំនួន៥១១ប៊ី​លាន​រៀល (ប្រមាណ ១២៥ លាន​ដុល្លារ​អាមេរិក) ធៀប​នឹង​ការទទួលប្រាក់​ដុល្លារ​អាមេរិក១៣២ លាន​ដុល្លារ​អាមេរិក។

នៅក្នុង​ការអនុវត្ត​មុខងារ​ភារកិច្ច​របស់ខ្លួន សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តកំពង់ធំ បាន​សម្រួល​ចរាចរណ៍​សាច់ប្រាក់​នៅក្នុង​ខេត្ត ដោយ​ប្រសិទ្ធភាព​បាន​ចូលរួម​ក្នុងការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់រៀល បាន​ប្តូរ​ក្រដាស​ប្រាក់រៀល​ចាស់ ទក់ រហែក ដោយ​ឥតគិតថ្លៃ, បាន​ឆ្លើយតប​នឹង​សំណួរ​និង​បណ្តឹង​នានា របស់​សាធារណជន​លើ​ការប្រើប្រាស់​សេវា​ធនាគារ តាមដាន​ស្ថានភាព​សេដ្ឋកិច្ច​នៅក្នុង​តំបន់ និង​ចូលរួម​ក្នុងការ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រាជរដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here