ប្រទេសបារាំងនឹងក្លាយជាប្រទេសលោកខាងលិចដំបូងគេដែលគ្រោងប្រគល់រថក្រោះដល់អ៊ុយក្រែន

ដោយ: គង់ លាងហួរ

ប៉ារីស: ប្រធានាធិបតីបារាំង បានប្រកាសកាលពីថ្ងៃពុធម្សិលមិញនេះថា ប្រទេសបារាំងនឹងក្លាយទៅជាប្រទេសលោកខាងលិចដំបូងគេ ដែលប្រគល់រថក្រោះទៅឱ្យអ៊ុយក្រែន។

សេចក្តីប្រកាសនេះធ្វើឡើង បន្ទាប់ពីមានការពិភាក្សារវាង លោក Emmanuel Macron និងសមភាគីអ៊ុយក្រែន លោក Volodymyr Zelensky ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការផ្គត់ផ្គង់រថក្រោះប្រភេទ AMX-10 RC ផលិតដោយបារាំងទៅកាន់ប្រទេសអ៊ុយក្រែន ដែលជាគំរូរថក្រោះធុនស្រាលនៅក្នុងសេវាកម្ម ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ កំពុងត្រូវបានឈប់ប្រើប្រាស់ជាបណ្តើរៗ នៅក្នុងយោធាបារាំង តំណាងឱ្យចំណាត់ការដ៏សំខាន់ នៅក្នុងការគាំទ្រយោធារបស់បារាំង សម្រាប់អ៊ុយក្រែន។

ទីក្រុងប៉ារីសបានបញ្ជូនកាំភ្លើងធំទំនើបៗ រថពាសដែក កាំជ្រួចប្រ ឆាំ ងយន្តហោះ និងប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែនរួចហើយ ប៉ុន្តែលោក Macron បានប្រយ័ត្នប្រយែងជាយូរយារណាស់មកហើយ ក្នុងការប្រឆាំងរុស្ស៊ី និងផ្តាច់ទំនាក់ទំនងការទូតជាមួយលោក វ្ល៉ាឌីមៀ ពូទីន។

ជំនួយការរបស់ លោក Macron បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បន្ទាប់ពីសន្ទនាគ្នាតាមការហៅទូរស័ព្ទរវាង លោក Macron និង លោក Zelensky ថាប្រធានាធិបតីបារាំង ចង់បង្កើនជំនួយដល់អ៊ុយក្រែន តាមរយៈការប្រគល់រថក្រោះធុន AMX-10 RC ។

លោក Macron បានមានប្រសាសន៍ថា វាជាលើកទីមួយហើយ ដែលរថក្រោះរចនាដោយលោកខាងលិច ត្រូវបានផ្គត់ផ្គង់ ដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។

សម្ព័ន្ធមិត្តណាតូបានបង្កើនការគាំទ្រ ផ្នែកយោធារបស់ពួកគេជាបណ្តើរៗ ដល់អ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ ដោយបានផ្តល់នូវប្រព័ន្ធសព្វាវុធទំនើបៗកាន់តែខ្លាំងឡើង ខណៈពេលដែលមានការព្រួយបារម្ភជាសាធារណៈអំពីហានិភ័យ នៃការបង្កើនកំដៅជម្លោះជាមួយទីក្រុងម៉ូស្គូ។

ការផ្ទេរយន្តហោះចម្បាំង កាំជ្រួចរយៈចម្ងាយឆ្ងាយ និងរថក្រោះ ត្រូវបានគេមើលឃើញថា ជាសកម្មភាពបង្កហេតុ ដែលបង្កហានិភ័យដល់ការប្រឈមមុខដាក់គ្នាដោយផ្ទាល់បន្ថែមទៀត រវាងរុស្ស៊ី និងលោកខាងលិច៕

LEAVE A REPLY

Please enter your comment!
Please enter your name here