ក្រសួងកសិកម្មសហការជាមួយក្រសួងពាណិជ្ជកម្មដើម្បីស្វែងរកទីផ្សារកសិកម្មជូនកសិករ

ដោយៈ សុផារី

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោកឌិត ទីណា បានប្តេជ្ញាសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញការស្វែងរកទីផ្សារ សម្រាប់លក់ផលិតផលកសិកម្ម របស់បងប្អូនប្រជាកសិករបន្ថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការបញ្ជាក់អះអាងរបស់លោក ឌិត ទីណាបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី “ទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា” ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ។

លោកបានមានប្រសាសន៍ឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងដើរតួរជាអ្នកសម្របសម្រួល នូវគ្រប់តួអង្គទាំងអស់ នៅក្នុងខ្សែសង្វាក់ផលិតកម្ម និងតួអង្គនានា ក្នុងជួររាជរដ្ឋាភិបាលផងដែរ ជាពិសេសសហការជាមួយនឹងក្រសួងពាក់ព័ន្ធ ដើម្បីធ្វើការផ្សព្វផ្សាយ និងជំរុញបើកទីផ្សារបន្ថែមទៀត តាមរយៈយន្តការនានា ដើម្បីស្វែងរកទីផ្សារជូនប្រជាកសិករកម្ពុជា។

លោកបានបញ្ជាក់ថា “ការងារដែលពាក់ព័ន្ធជាមួយនឹងទីផ្សារ ខ្ញុំនឹងធ្វើការងារជិតស្និទ្ឋ ជាមួយនឹងឯកឧត្ដមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីរុញបន្ថែមទៀត នូវលទ្ធភាពក្នុងការផ្សព្វផ្សាយ និងបើកទីផ្សារ តាមរយៈយន្ដការផ្សេងៗ រួមទាំងយន្ដការបើកទីផ្សារសេរីផងដែរ»៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here