មន្រ្តីជាន់ខ្ពស់លើកឡើងពីសមិទ្ឋផលធំៗអ្វីខ្លះដែលរាជរដ្ឋាភិបាលសម្រេចបានកាលពីឆ្នាំ២០២២

ដោយៈ គង់ សិរីម៉ាលីនណា

       កំពតៈ ស្របពេលឆ្នាំ២០២៣ទើបបានឈានចូលប៉ុន្មានថ្ងៃក្តី ប៉ុន្តែសមិទ្ឋផលឆ្នាំចាស់ ពិតជាមានតម្លៃ និងគួរឲ្យចងចាំសម្រាប់ប្រជាជាតិកម្ពុជា និងអន្តរជាតិ។

លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាតំណាងដ៏ខ្ពស់ខ្ពស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីបើកការ​ដ្ឋានបញ្ចុះបឋមសិលា សាងសង់ពុទ្ឋបដិមាកំពស់១០៨ម៉ែត្រ នៅក្នុងខេត្តកំពតនាព្រឹកថ្ងៃទី៤ មករាកន្លងមកនេះ។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើងថាក្រោមម្លប់សន្តិភាព រាជរដ្ឋាភិបាលបានសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើន ដូចជា ទី១. ធានាបានស្ថេរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម នាំមកនូវការអភិ​វ ឌ្ឍន៍ពិសេសនៅក្នុងដំណាក់កាលកូវីដ១៩ ទី២ ជោគជ័យនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ទី៣ ជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានាក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី៤ ជោគជ័យនៃការរៀបចំមហាសន្និបាតលើកទី១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើពិភពលោក ទី៥. គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជាសាធា​រណរដ្ឋកូរ៉េជ្រោយចង្វារអរិយក្សត្រ គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ និងបណ្ដាការដ្ឋានសាងសង់ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវជនបទ ស្ពានធំៗរួមទាំងសំណង់ប្រព័ន្ធស្រោចស្រព ខ្សែបណ្ដាញអគ្គិសនីនៅទូទាំងប្រទេស និងទី៦ កំណើនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានប៉ាន់ស្មានសម្រេចបានប្រមាណ៥.៥ភាគរយ។

ទាក់ទងនឹងការអភិវឌ្ឍន៍របស់ក្រុមហ៊ុនសុខាអូតែល លោកឧបនាយ​ករដ្ឋមន្រ្តីបានមានប្រសសន៍៍​ថា ទន្ទឹមនឹងការអភិវឌ្ឍន៍នៅលើភ្នំបូកគោ ក្រុមហ៊ុនសុខា បានយកចិត្តទុកដាក់លើវិស័យជំនឿសាសនា ដែលជាវប្បធម៌ និងប្រពៃណី ទំនៀមទម្លាប់ ដ៏ផូរផង់របស់ប្រជាពលរដ្ឋខ្មែរជាយូរលង់ណាស់មកហើយ។

លោកបន្តថា ក្រុមហ៊ុនបានបើកការដ្ឋានសាងសង់ ព្រះពុទ្ធបដិមាកម្ពស់១០៨ម៉ែត្រ មានលក្ខណៈស្របតាមក្បួនខ្នាត ទំនៀមទម្លាប់ព្រះពុទ្ធសាស​នាដែលព្រះពុទ្ធបដិមានេះ មានទំហំធំ និងកម្ពស់ខ្ពស់ជាងគេនៅព្រះរាជាណាចក្រកម្ពុជា និងស្ថិតនៅក្នុងចំណោមព្រះពុទ្ធបដិមា ដែលមានកម្ពស់ខ្ពស់ៗ នៅបណ្ដាប្រទេសក្នុងពិភពលោកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here