ប្រទេសចិនអនុម័តគម្រោងសាងសង់រោងចក្រវារីអគ្គិសនីតម្លៃ២,៥ពាន់លានដុល្លារ

សុខុម

 

ប៉េកាំងៈ ក្រុមហ៊ុនចិន China Energy Investment Corp បានទម្លាយឱ្យដឹងកាលពីថ្ងៃច័ន្ទ ទី០២ ខែមករា ថា គណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិនៃប្រទេសចិន ក្នុងខេត្តឈីងហៃ (Qinghai) បានអនុម័តគម្រោងសាងសង់រោងចក្រថាមពលវារីអគ្គិសនីមួយ ដែលមានតម្លៃ២,៤៦ពាន់លានដុល្លារ ក្នុងខេត្តនេះកាលពីថ្ងៃទី៣០ ខែធ្នូ កន្លងទៅ។

 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងនេះគឺជាគម្រោងរោងចក្រវារីអគ្គិសនីស្តុកទុក ដែលប្រើសម្រាប់បូមទឹកពីអាងស្តុកទឹកក្រោមទៅអាងស្តុកទឹកខាងលើអំឡុងពេលមានតម្រូវការអគ្គិសនីខ្ពស់។ រោងចក្រនេះនឹងចាប់ផ្តើមការផលិតពេញលេញនៅឆ្នាំ២០២៨។

 

*ស្ថានភាពក្នុងប្រទេសចិន វិលទៅរកភាពប្រក្រតីវិញហើយ

 

ការអនុម័តគម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះធ្វើឡើង ខណៈប្រជាជននៅក្នុងទីក្រុងសំខាន់ៗនៃប្រទេសចិន ដូចជាក្រុងប៉េកាំង ក្រុងសៀងហៃ និងក្រុងវូហាន (Wuhan) ជាដើមបានវិលត្រលប់ទៅរកសកម្មភាពរស់នៅជាប្រក្រតីធម្មតាវិញកាលពីថ្ងៃច័ន្ទ ទី០២ ខែមករា ដោយជម្នះនឹងអាកាសធាតុដ៏ត្រជាក់ និងកំណើនករណីឆ្លងកូវីដ-១៩។

 

មហាជនមានជំនឿចិត្តយ៉ាងមុតមាំថា សេដ្ឋកិច្ចរបស់មហាយក្សចិន នឹងហក់ឡើងវិញ នៅពេលប្រជាជនកាន់តែច្រើនធូរស្បើយពីការឆ្លើងជំងឺនេះ។

ការបើកប្រទេសឡើងវិញនេះជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចចិន ក៏ដូចជាសេដ្ឋកិច្ចក្នុងតំបន់ ពីព្រោះមហាយក្សចិន គឺជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក។

 

ចរាចរណ៍នៅតាមដងផ្លូវនានាក្នុងពេលនេះ មានសភាពអ៊ូអរឡើងវិញហើយនៅក្នុងទីក្រុងប៉េកាំង នៅពេលប្រជាជនសម្រុកចេញទៅខាងក្រៅដូចជាទៅកាន់បឹង ទន្លេ និងផ្សារទំនើបជាដើម ក្រោយពីចិន បានបិទព្រំដែនទាំងអស់ និងបិទប្រទេសអស់រយៈពេល៣ឆ្នាំ។ ប៉ុន្តែអាជីវកម្មនៅតាមកន្លែងតូចចង្អៀតដែលបិទជិតដូចជាភោជនីយដ្ឋានជាដើម គឺមិនសូវមានមនុស្សនោះទេ។

 

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិន បានព្យាយាមផ្សាយ និងបញ្ជាក់ប្រាប់ដល់សាធារណជនទូទៅថា ការផ្ទុះវីរុសកូវីដ-១៩ ស្ថិតក្រោមការគ្រប់គ្រងបានហើយ៕ Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here