ប្រទេសឥណ្ឌូណេស៊ីគ្រោងរៃអង្គាសប្រាក់ទីផ្សារមូលធនចំនួន១១ពាន់លានដុល្លារនៅឆ្នាំ២០២៣នេះ

ដោយ: គង់ លាងហួរ

ហ្សាការតា: ក្រុមនិយតករហិរញ្ញវត្ថុបានឱ្យដឹងកាលពីថ្ងៃចន្ទម្សិលមិញនេះថា ប្រទេសឥណ្ឌូនេស៊ី គ្រោងកំណត់គោលដៅការរៃអង្គាសប្រាក់ទីផ្សារមូលធន នៅឆ្នាំ២០២៣នេះ ចំនួន១៧០ពាន់ពាន់លានរូពៀ (ស្មើនឹង១០,៩២ពាន់លានដុល្លារ) រួមមាន ការបោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​លើកដំបូង (IPO) និងឧបករណ៍បំណុល។

ទឹកប្រាក់ប្រហែល២៦០ពាន់ពាន់លានរូពៀត្រូវបានរៃអង្គាស តាមរយៈទីផ្សារមូលធនកាលពីឆ្នាំមុន រួមទាំង IPO របស់ក្រុមហ៊ុនបច្ចេកវិទ្យាកំពូល GoTo Gojek Tokopedia ដែលរៃអង្គាសប្រាក់បាន១,១ពាន់លានដុល្លារ ក្នុងខែមេសា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Inarno Djajadi ប្រធានផ្នែកត្រួតពិនិត្យទីផ្សារមូលធន នៅអាជ្ញាធរសេវាកម្មហិរញ្ញវត្ថុ  បានមានប្រសាសន៍ថា មានការបោះផ្សាយមូលបត្រសារធារណៈចំនួន៨៤ នៅក្នុងបំពង់បង្ហូរប្រេង ជាមួយនឹងតម្លៃសរុបប្រមាណ៨១,៤១ពាន់ពាន់លានរូពៀ (៥,២៣ពាន់លានដុល្លារ)។

ទឹកប្រាក់ប្រហែល៥៤,៥ពាន់ពាន់លានរូពៀនៃការរៃអង្គាសនោះនឹងទទួលបានមកពី IPOsដ៏មានសក្តានុពលចំនួន៥៨។ នៅក្នុងចំណោមក្រុមហ៊ុន ដែលរំពឹងថា នឹងដាក់លក់ជាសាធារណៈនៅឆ្នាំ២០២៣ ក្នុងនោះមានក្រុមហ៊ុនបុត្រសម្ព័ន្ធថាមពលរដ្ឋចំនួន២គឺ ក្រុមហ៊ុន Pertamina ក្រុមហ៊ុន Pertamina Geothermal Energy និង Pertamina Hulu Energi ។

ប្រភពដែលមានចំណេះដឹង អំពីបញ្ហានេះបានប្រាប់សារពត៌មាន Reuters នៅក្នុងខែធ្នូថា ក្រុមហ៊ុន Pertamina Hulu Energi អាចរៃអង្គាសប្រាក់បាន រហូតដល់២ពាន់លានដុល្លារ។

រដ្ឋមន្ត្រីសហគ្រាសរដ្ឋ លោក Erick Thohir បានថ្លែងនៅក្នុងព្រឹត្តិការណ៍ ដាច់ដោយឡែកមួយ កាលពីថ្ងៃចន្ទម្សិលមិញនេះថា ក្រុមហ៊ុនដាំដូងប្រេងរបស់រដ្ឋ Palm Co ដែលជាអង្គភាព នៃក្រុមហ៊ុនចម្ការរបស់រដ្ឋ PTPN III អាចនឹងចាប់ផ្តើម IPO នៅឆ្នាំ២០២៣នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here