ក្រសួងសេដ្ឋកិច្ចនឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ​ដំណាក់កាលទី៣

ដោយ៖ សុផារី

ភ្នំពេញ៖ គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ បើកកិច្ចប្រជុំពិនិត្យ ពិភាក្សា និងតាមដាន​វឌ្ឍនភាពនៃការងារអភិវឌ្ឍន៍​ និងអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី២ និង​រៀបចំដើម្បី​ប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី៣។

លោក អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ ​នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ ​នេះ បានដឹកនាំប្រជុំលើកទី៣ នៃគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ ក្នុង​គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺតាមដានវឌ្ឍនភាព ​ការអភិវឌ្ឍប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី២ ​និងដើម្បីបន្តពិនិត្យ ពិភាក្សា​ និងផ្តល់ធាតុចូលបន្ថែមលើការងារពាក់ព័ន្ធ នឹង​ប្រព័ន្ធបញ្ជរតែមួយជាតិ ​ដំណាក់កាលទី២ ​និងវាយតម្លៃខ្ពស់អំពីលទ្ធផលការងារ ដែលសម្រេច​បាន​នាពេលកន្លងមក ​និងការស្នើឱ្យតំណាងក្រសួង-ស្ថាប័នជំនាញទាំងអស់ត្រៀមខ្លួន និងរៀបចំ​ដើម្បី​ប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ ​ដំណាក់កាលទី៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទាក់ទងបញ្ជរតែមួយជាតិ គឺជាកន្លែងដែលអនុញ្ញាត​ឱ្យភាគីពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម​ និង​ដឹកជញ្ជូន ដាក់នូវព័ត៌មានឧត្តមានុវត្តន៍ និងសំណុំឯកសារនៅចំណុចចូលតែមួយ សម្រាប់​បំពេញ​នូវរាល់បទប្បញ្ញត្តិដែលតម្រូវ ​ពាក់ព័ន្ធនឹងការនាំចេញ-ចូល​ និងការឆ្លងកាត់។

សម្រាប់ព័ត៌មានដែលដាក់ស្នើក្នុងទម្រង់អេឡិចត្រូនិក គំរូទិន្នន័យនឹងត្រូវបានឲ្យដាក់​ស្នើតែម្តង​ប៉ុណ្ណោះ។ ចំណែកគោលដៅសំខាន់បំផុត​ នៃប្រព័ន្ធបញ្ជរតែមួយ គឺការពង្រឹងទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ និងរដ្ឋាភិបាល រដ្ឋាភិបាល ​និងធុរជន និងធុរជន និងធុរជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here