រាជរដ្ឋាភិបាលគ្រោងបោះលក់បណ្ណបំណុល២០០លានដុល្លារនៅឆ្នាំ២០២៣

ដោយ៖ សុធារី

ភ្នំពេញ៖ រាជរដ្ឋាភិបាល គ្រោងបោះលក់បណ្ណបំណុលក្នុងទំហំទឹកប្រាក់​៨១៣.០០០លានរៀល ឬស្មើនឹងប្រមាណ២០០លានដុល្លារ សម្រាប់ឆ្នាំ២០២៣។ ​ការបោះលក់​បណ្ណបំណុលនេះ គឺដើម្បី​គៀរទុនពីវិនិយោគិនក្នុងស្រុកមកបំពេញចំណាយប្រចាំឆ្នាំ។

ការសម្រេច​បោះលក់មូលបត្ររដ្ឋនេះមិនត្រឹមដើម្បីបំពេញការចំណាយប្រចាំឆ្នាំរបស់រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែថែមទាំងបាន​ចូលរួម​ក្នុងការលើក​ស្ទួយវិស័យ​មូលបត្រកម្ពុជា ដោយយោង​តាម​សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង​ ឆ្នាំ២០២៣ ​រដ្ឋមាន​បន្ទុក​ចំណាយច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គិតមកទល់បច្ចុប្បន្ន ​ផ្សារមូលបត្រកម្ពុជាគឺមានក្រុមហ៊ុនចំនួន១៦​ បានចុះបញ្ជី។ ក្នុងនោះ​ មាន៩ក្រុមហ៊ុនបានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និង៦ក្រុមហ៊ុនទៀត​ចុះបញ្ជី​បោះលក់​មូល​បត្រ​បំណុល ឬ សញ្ញាប័ណ្ណ ដែលបាន​កៀរគរទុន​វិនិយោគពីទីផ្សារនេះ​បានប្រមាណ៣០០លាន​ដុល្លារ។

រដ្ឋាភិបាលសម្រេចបោះលក់បណ្ណបំណុល​ ចាប់តាំងពីអំឡុងខែកញ្ញា ឆ្នាំ២០២២មក តាមរយៈធនគារជាតិនៃកម្ពុជា។ ​សម្រាប់ឆ្នាំ២០២២ រដ្ឋគ្រោង​បណ្ណបំណុលក្នុងទំហំ​៣០០លាន​ដុល្លារ ជាមួយនឹង អត្រាការប្រាក់ខ្ពស់បំផុត២,២ភាគរយ​។ ការបោះលក់នេះ​ គឺមិនបាន​គ្រប់តាមផែនការឡើយ។ ​គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ រដ្ឋាភិបាលបោះផ្សាយ​លក់​មូលបត្ររដ្ឋបានត្រឹម​៤១,៨ពាន់លានរៀល ឬ១០,១៥លានដុល្លារប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here