IMFព្រមានថាសេដ្ឋកិច្ចសកលនឹងប្រឈមភាពតានតឹងកាន់តែខ្លាំងនៅក្នុងឆ្នាំ២០២៣

ដោយ៖ គង់ លាងហួរ

អន្តរជាតិ: ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានមានប្រសាសន៍ កាលពីថ្ងៃអាទិត្យម្សិលមិញនេះថា សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៣នេះ នឹងជាឆ្នាំដ៏លំបាកមួយ ខណៈក្បាលម៉ាស៊ីនសំខាន់ៗនៃកំណើនសេដ្ឋកិច្ចពិភពលោក ដូចជាសហរដ្ឋអាមេរិក អឺរ៉ុប និងចិនកំពុងចុះខ្សោយ។

លោក Kristalina Georgieva នាយកគ្រប់គ្រង IMF បានមានប្រសាសន៍នៅក្នុងកម្មវិធីព័ត៌មានពេលព្រឹកថ្ងៃអាទិត្យរបស់ CBS Face the Nation ថា ឆ្នាំថ្មីនេះ នឹងមានភាពតានតឹងជាងឆ្នាំ២០២២ទៅទៀត។

លោកស្រីលើកឡើងពីមូលហេតុ ដែលបណ្តាលឱ្យ២០២៣ជាឆ្នាំដែលលំបាក ដោយសារតែបណ្តាសេដ្ឋកិច្ចធំៗទាំង៣ ដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចិន សុទ្ធតែកំពុងធ្លាក់ចុះ ស្របពេលដំណាលគ្នា។

កាលពីខែតុលាកន្លងទៅ IMF បានបន្ទាបទស្សនវិស័យរបស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៣ ដោយឆ្លុះបញ្ចាំងពីការអូសបន្លាយសង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជាសម្ពាធអតិផរណា និងអត្រាការប្រាក់ខ្ពស់ ដែលដំឡើងដោយធនាគារកណ្តាលដូចជា ធនាគារកណ្តាលអាមេរិក ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចាប់តាំងពីពេលនោះមក ប្រទេសចិនបានលុបចោលគោលនយោបាយសូន្យកូវីដរបស់ខ្លួន ហើយបានចាប់ផ្តើមដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ទោះបីជាអ្នកប្រើប្រាស់ នៅតែមានការប្រុងប្រយ័ត្ន ស្របពេលដែលករណីឆ្លងមេរោគកើនឡើងក៏ដោយ។

នៅក្នុងការធ្វើអត្ថាធិប្បាយជាសាធារណៈលើកដំបូងរបស់លោក ចាប់តាំងពីការផ្លាស់ប្តូរគោលនយោបាយមក លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានអំពាវនាវ នៅក្នុងសុន្ទរកថាឆ្នាំថ្មី សម្រាប់កិច្ចខិតខំប្រឹងប្រែង និងការរួបរួមបន្ថែមទៀត ស្របពេលដែលប្រទេសចិនឈានចូលដំណាក់កាលថ្មីមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here