រុស្ស៊ីបន្តបើកការវាយប្រហារដោយយន្តហោះដ្រូនលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងរដ្ឋធានីគៀវ និងតំបន់ជុំវិញ

ដោយ: គង់ លាងហួរ

ក្រុងគៀវ: ក្រុមមន្ត្រីបានមានប្រសាសន៍ថា ប្រទេសរុស្ស៊ីបានកំណត់គោលដៅវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់របស់អ៊ុយក្រែន ដោយយន្តហោះគ្មានមនុស្សបើក នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមករា លើទីក្រុងគៀវ និងតំបន់ជុំវិញនេះ។

ប្រទេសរុស្ស៊ី​បាន​បន្ត​វាយលុក​ក្រុង​គៀវ​ជា​យប់​ទី​២ជាប់​ៗគ្នា បន្ទាប់​ពី​ខ្លួនបាន​បាញ់​មីស៊ីល​ពីគ្រប់ទិសរំលងរដ្ឋធានី​ នៅ​យប់​ថ្ងៃ​ចូល​ឆ្នាំ​សកល និង​មុន​ថ្ងៃ​ចូល​ឆ្នាំ។

លោក Oleksiy Kuleba រដ្ឋបាលក្រុងគៀវ បានឱ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក នៅពេលយប់បានលាន់ឮយ៉ាងខ្លាំងនៅក្នុងរដ្ឋធានីគៀវ។ រុស្ស៊ីបានបាញ់បង្ហោះយន្តហោះដ្រូន Shahed ដែលផលិតដោយអ៊ីរ៉ង់ជាច្រើនលើក ដើម្បីកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋបាលយោធារបស់ទីក្រុងគៀវ បានអះអាងថា គិតត្រឹមម៉ោង៣ទៀបភ្លឺម៉ោងក្នុងស្រុក ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន បានបំផ្លាញយន្តហោះដ្រូនចំនួន១៦ ពីលើទីក្រុងគៀវ ខណៈសំឡេងស៊ីរ៉ែន​វាយ​ប្រហារ​តាម​អាកាស​ បាន​បន្លឺឡើងនៅ​ពេល​នោះ​ជាង​៣ម៉ោង។

អភិបាលក្រុងគៀវ លោក Vitali Klitschko បានមានប្រសាសន៍ថា នៅព្រឹកព្រលឹមកំទេចកំទីពីយន្តហោះគ្មានមនុស្សបើក ដែលបំផ្លិចបំផ្លាញលើទីក្រុងគៀវ បានវាយប្រហារសង្កាត់ភាគឦសាន នៃរដ្ឋធានី ដោយបង្កឱ្យមនុស្សម្នាក់រងរបួស។

លោក Klitschko បានឱ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា បុរសអាយុ១៩ឆ្នាំម្នាក់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅសង្កាត់ Desnianskiy នៃទីក្រុងគៀវ បន្ទាប់ពីមានកំទេចកំទីយន្តហោះគ្មានមនុស្សបើកបានបុកផ្លូវនៅទីនោះ និងធ្វើឱ្យខូចខាតអគារមួយ។

បញ្ជាការយោធាក្នុងតំបន់របស់អ៊ុយក្រែន នៅភាគខាងកើតរបស់ប្រទេសបានបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានបំផ្លាញយន្តហោះគ្មានមនុស្សបើក Shahed ផលិតដោយអ៊ឺរ៉ង់ចំនួន៩គ្រឿង នៅលើតំបន់ Dnipropetrovsk និង Zaporizhzhia នៅព្រឹកព្រលឹមថ្ងៃច័ន្ទនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here