សម្តេចតេជោណែនាំឱ្យអាជ្ញាធរបង្កើតតំបន់ស្នូលអចិន្ត្រៃយ៍នៃការអភិរក្សសត្វផ្សោតក្នុងខេត្តក្រចេះ

ដោយ៖ សហការី

ក្រចេះ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំទៅកាន់អាជ្ញាធរ និង​មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ត្រូវ​ទទួលខុសត្រូវ ដើម្បីធានាថាសត្វផ្សោតនៅខេត្តក្រចេះមិនត្រូវបានជាប់មង។

សម្តេចតេជោ ក៏ណែនាំឱ្យអភិបាលខេត្តក្រចេះ និងខេត្តស្ទឹងត្រែង យកចិត្តទុកដាក់លើការអភិរក្សសត្វផ្សោត ដោយគ្មានការលើកលែង ដោយបង្កើតតំបន់ស្នូលអចិន្ត្រៃយ៍នៃការអភិរក្សសត្វផ្សោត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាស​​ពិធី​បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ ​ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អាជ្ញាធរខេត្ត អ្នកពាក់ព័ន្ធ និងក្រសួងកសិកម្ម ត្រូវរៀបចំ​ឱ្យ​បាន​ច្បាស់​លាស់​នូវ​តំបន់​អចិន្ត្រៃយ៍ និង​មិន​អចិន្ត្រៃយ៍ ដើម្បី​អភិរក្ស​ការពារ​សត្វ​ផ្សោត​កុំ​ឱ្យឈាន​ទៅ​រក​ការ​ផុត​ពូជ។

សម្ដេចបានមានប្រសាសន៍បន្តថា ត្រូវរៀបរយ​តាម​អ្នក​បច្ចេក​ទេស​ដោយ​ត្រូវមាន​តំបន់​ស្នូល​អចិន្ត្រៃយ៍ គឺ​ត្រូវ​តែ​មាន​គំនូស​ហាមឃាត់​ដាច់​ខាត​ដោយ​ដាក់​ពោង​ទម្លាក់​យុទ្ធថ្កា ដើម្បី​ការពារ​កុំ​ឲ្យ​អ្នក​នេសាទចូលឲ្យសោះ ដោយមិនឱ្យមានការចូលទៅរាយម៉ោងអ្វីតទៅទៀតទេ ដែលវា​នាំ​ទៅដ​ល់​ការផុតពូជសត្វផ្សោតនៅខេត្តក្រចេះ។

សម្តេចបន្តថា ការអភិរក្សបានបែបនេះ នឹង​ធានា​បាន​នូវ​តំបន់ទេសចរណ៍ ផ្សារភ្ជាប់ដោយការអភិវឌ្ឍន៍កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានជាច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here