រដ្ឋាភិបាលម៉ាឡេស៊ីគ្រោងដាក់ចេញវិធានការដើម្បីបង្កើនទំនុកចិត្ត របស់វិនិយោគិនបរទេស

ដោយ: លាងហួរ

អន្តរជាតិ: រដ្ឋាភិបាលម៉ាឡេស៊ី គ្រោងពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនទំនុកចិត្តរបស់វិនិយោគិនបរទេស តាមរយៈការធានាអភិបាលកិច្ចល្អ និងគ្មានអំពើពុករលួយ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Datuk Seri Anwar Ibrahim បានមានប្រសាសន៍ថា នេះគឺដោយសារតែរដ្ឋាភិបាល បានទទួលបញ្ជីក្រុមវិនិយោគិនមកពីបណ្តាប្រទេស ដូចជា អឺរ៉ុប អាមេរិក ចិន ឥណ្ឌា និងប្រទេសមួយចំនួនទៀត ជុំវិញអាស៊ី ដែលនឹងតាមដានការអភិវឌ្ឍ នៅក្នុងប្រទេសម៉ាឡេស៊ីដោយផ្ទាល់ ជាពិសេសពីទិដ្ឋភាពសេដ្ឋកិច្ច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ក្រៅពីស្ថិរភាពនយោបាយ និងអភិបាលកិច្ចល្អ ជំហានមួយទៀតដែលគួរត្រូវអនុវត្ត គឺការពន្លឿនដំណើរការអនុម័ត ដោយធានាថា ប្រទេសម៉ាឡេស៊ី មិនមែនជាកន្លែង ដែលក្រុមថ្នាក់ដឹកនាំប្រមូលផ្តុំទ្រព្យសម្បត្តិនោះទេ។

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីរូបនេះ បានថ្លែងយ៉ាងដូច្នេះ នៅក្នុងសារឆ្នាំថ្មី របស់លោក ដែល ត្រូវបានចាក់ផ្សាយបន្តផ្ទាល់ តាមរយៈស្ថានីយ៍ទូរទស្សន៍ ក្នុងស្រុកនៅវេលាយប់ ថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ។

ទាក់ទិននឹងបញ្ហានេះ លោក Anwar បានព្រមានថា លោកនឹងមិនអត់ឱនឱ្យមន្ត្រីរាជការសាធារណៈ និងស្ថាប័នអនុវត្តច្បាប់ ដែលត្រូវបានរកឃើញថា មានការធ្វេសប្រហែស ក្នុងការបំពេញកាតព្វកិច្ចរបស់ពួកគេនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here