រដ្ឋាភិបាលឥណ្ឌាអាចនឹងពិនិត្យមើលជំហរលើការវិនិយោគរបស់ចិន ដើម្បីទាក់ទាញក្រុមហ៊ុនសកលនានា

ដោយ: លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលឥណ្ឌាអាចនឹងពិនិត្យឡើងវិញនូវគោលជំហររបស់ខ្លួនលើការវិនិយោគរបស់ចិន ដើម្បីជួយក្រុមហ៊ុនសកលលោកនានា ដែលគ្រោងផ្លាស់ទៅកាន់ប្រទេសនេះ។ នេះបើយោងតាមសារព័ត៌មាន CNBC-TV18 បានរាយការណ៍កាលពីថ្ងៃសុក្រ ទី៣០ ខែធ្នូដោយដកស្រង់ប្រភពពីរដ្ឋាភិបាល។

ក្រុមហ៊ុនសកលជាច្រើនកំពុងស្វែងរកយុទ្ធសាស្រ្ត China Plus One ដើម្បីជៀសវាងការរាំងស្ទះខ្សែសង្វាក់ផ្គត់ផ្គង់ ខណៈប្រទេសកំពុងប្រឈមនឹងវិបត្តិកូវីដ។

ក្រុមហ៊ុនពហុជាតិនានា គ្រោងបន្តការផលិតនៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែក៏ចង់បន្តការបណ្តាក់ទុនរួមគ្នារបស់ចិនដែលមានស្រាប់ផងដែរ ។ នេះបើយោងតាមសារព័ត៌មាន CNBC-TV18 ។

របាយការណ៍ដដែលបានបន្តថា ក្រុមហ៊ុនផលិតទូរស័ព្ទ Apple ចង់ឱ្យក្រុមហ៊ុន BYD របស់ប្រទេសចិន ត្រូវបានអនុញ្ញាតឱ្យចុះហត្ថលេខា លើការបណ្តាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុនឥណ្ឌា ដើម្បីផ្លាស់ប្តូរការផលិត iPad ទៅកាន់ប្រទេសនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ដដែលបានបន្ថែមថា រដ្ឋាភិបាល អាចនឹងអនុញ្ញាតឱ្យមានការបណ្តាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុនចិននៅក្នុងវិស័យ ដែលឥណ្ឌាមិនមានជំនាញបច្ចេកទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here