ទំហំពាណិជ្ជកម្មរវាងប្រទេសចិន និង RCEP សម្រេចបានប្រមាណ១,៧ពាន់ពាន់លានដុល្លារក្នុងរយៈពេល១១ខែដំបូង

ដោយ: លាងហួរ

ប៉េកាំង: យោងតាមក្រសួងពាណិជ្ជកម្ម ចិន(MOC) បានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងប្រទេសចិន និងសមាជិកផ្សេងទៀតនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) មាននិរន្តរភាពនៃកំណើនយ៉ាងឆាប់រហ័ស ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះបានចូលជាធរមាន។

ទិន្នន័យពី MOC បានបង្ហាញថា ទំហំពាណិជ្ជកម្មរបស់ប្រទេសចិន ជាមួយសមាជិក RCEP ផ្សេងទៀតបានកើនឡើង៧,៩ភាគរយ ដល់ប្រហែល១,៦៩ពាន់ពាន់លានដុល្លារ នៅក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២២ ពោលគឺស្មើនឹង៣០,៧ភាគរយ នៃតម្លៃពាណិជ្ជកម្មបរទេសសរុប របស់ប្រទេសចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងអំឡុងពេលនោះ ទំហំនៃការនាំចេញរបស់ប្រទេសចិន ទៅកាន់សមាជិក RCEP ផ្សេងទៀត បានកើនឡើង១៧,៧ភាគរយ ពីឆ្នាំមុន ដល់៦ពាន់ពាន់លានយ័ន។ នេះបើតាមអ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មចិនលោកស្រី Shu Jueting ។

លោកស្រី Shu បានមានប្រសាសន៍ថាកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតនឹងត្រូវបានធ្វើឡើង ដើម្បីលើកកម្ពស់ការអនុវត្តគុណភាពខ្ពស់នៃកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀត។

លោកស្រី Shu បានបន្តថា ក្រសួងក៏នឹងសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូពាណិជ្ជកម្ម បន្ថែមទៀត បើកទូលាយពាណិជ្ជកម្មទំនិញ សេវាកម្ម និងទីផ្សារវិនិយោគរបស់ប្រទេសចិន និងចូលរួមយ៉ាងសកម្ម ក្នុងការចរចាលើច្បាប់ថ្មី សម្រាប់សេដ្ឋកិច្ចឌីជីថល និងការការពារបរិស្ថាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here