ទំហំពាណិជ្ជកម្មកម្ពុជា-ចិនមានទំហំជិត១,៥ពាន់លានដុល្លារកើនឡើង១៩ភាគរយក្នុងឆ្នាំ២០២២

ដោយ៖ សុផារី

កំពត៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយចិនមានទំហំប្រមាណ១៤.៥០០លានដុល្លារអាមេរិក ដែលមានកំណើន១៩% បើធៀបនឹងឆ្នាំ២០២១។

ថ្លែងនៅក្នុងពិធីបើកការដ្ឋានស្ដារនិងលើកកម្រិតគុណភាពផ្លូវកំពត-កែប ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រំពឹងថាកម្ពុជានឹងអាចនាំចេញទំនិញទៅកាន់ទីផ្សារប្រទេសចិនកាន់តែច្រើន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន ដែលចិនបានផ្ដល់ភាពអនុគ្រោះច្រើនដល់កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចតេជោសង្ឃឹមថា នាពេលខាងមុខ ប្រទេសកម្ពុជានឹងអាចនាំចេញទំនិញទៅកាន់ប្រទេសចិនកាន់តែច្រើនតាមរយៈការអនុគ្រោះពន្ធរហូតទៅដល់៩៧,៥៣ ដែលជាកម្រិតខ្ពស់បំផុតរវាងប្រទេសដ៏ទៃទៀត។

សម្តេចបានមានប្រសាសន៍ថា “នាពេលខាងមុខ ខ្ញុំជឿថា យើងនឹងមានសមត្ថភាពដើម្បីនាំទំនិញចូលទីផ្សារចិនកាន់តែច្រើនតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here