ទ្រព្យសកម្មនៃធនាគារកណ្ដាលអារ៉ាប៊ីសាអូឌីត ឈានដល់៥០៥ពាន់លានដុល្លារគិតត្រឹមចុងឆ្នាំនេះ

ដោយៈ សុខុម

រីយ៉ាដ: ទ្រព្យសកម្មសរុបនៃធនាគារកណ្តាលអារ៉ាប៊ីសាអូឌីត ដែលគេស្គាល់ថា SAMA បានកើនឡើង៥,៤ពាន់លានដុល្លារអាមេរិក ក្នុងអត្រាខែធៀបនឹងខែ ឈានដល់៥០៥ពាន់លានដុល្លារ ក្នុងខែវិច្ឆិកា។ នេះបើយោងតាមការចេញផ្សាយទិន្នន័យផ្លូវការកាលពីថ្ងៃពុធ ទី២៨ ខែធ្នូ។

ទ្រព្យសកម្មរបស់ធនាគារកណ្តាល អារ៉ាប៊ីសាអូឌីត បានកើនឡើងប្រមាណ២៨ពាន់លានដុល្លារ បើធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការវិនិយោគរបស់ធនាគារកណ្តាល របស់ប្រទេសអារ៉ាប៊ីសាអូឌីត លើមូលបត្របរទេស ដែលគ្របដណ្ដប់រហូតដល់ទៅ៥៨% នៃទ្រព្យសកម្មសរុបរបស់ខ្លួន បានកើនឡើងក្នុងអត្រាឆ្នាំ ធៀបនឹងឆ្នាំដល់ប្រមាណ៣០៣ពាន់លានដុល្លារ កាលពីខែមុន។

សមតុល្យវិនិយោគបរទេសសរុប នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានកើនឡើង០,៦% ឬស្មើនឹង៤,០៧ពាន់លានដុល្លារ អំឡុងត្រីមាសទី៣ ចុងឆ្នាំ២០២២ បើធៀបនឹងត្រីមាសមុន ឈានដល់៦៤១ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យ ពីធនាគារកណ្តាលអារ៉ាប៊ីសាអូឌីត។

ប្រាក់ចំណេញរបស់បណ្ដាធនាគារ ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត មុនពេលកាត់ពន្ធបានកើនឡើង៤៦% ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ លើមូលដ្ឋានប្រចាំឆ្នាំដល់១,៥៤ពាន់លានដុល្លារ ប៉ុន្តែបានធ្លាក់ចុះ៥% បើប្រៀបធៀបទៅនឹងខែតុលា ឆ្នាំ២០២២។

ទិន្នន័យក៏បានបង្ហាញផងដែរថា ការវិនិយោគរបស់បរទេសទាំងផ្ទាល់ និងដោយប្រយោល នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានកើនឡើង១១,៥ពាន់លានដុល្លារ អំឡុងពេល៩ខែដើមឆ្នាំ២០២២៕ Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here