មន្រ្តីជំនាញធ្វើបទបង្ហាញលើ”កាគ្រប់គ្រង និងការអភិវឌ្ឍន៍វិស័យរ៉ែ”ដល់ដៃគូអភិវឌ្ឍន៍

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ក្នុងន័យចូលរួមផ្សព្វផ្សាយពីការអភិវឌ្ឍន៍ធនធានរ៉ែ ដើម្បីការអភិវឌ្ឈន៍ប្រកបដោយចីរភាព និងតម្លាភាពមន្រ្តីក្រសួងរ៉ែ និងថាមពលបានធ្វើបទបង្ហាញដល់ដៃគូអភិវឌ្ឍន៍ពីការងារដ៏មានសារៈសំខាន់នេះ។

បទបង្ហាញនេះធ្វើឡើងដោយលោក កែវ ទួត អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស នៅក្នុងសិក្ខាសាលាដែលរៀបចំឡើងដោយអង្គការ​ Oxfam និងបានធ្វើបទបង្ហាញស្ដីពី ការគ្រប់គ្រងនិងការអភិវឌ្ឍន៍វិស័យរ៉ែ នៅកម្ពុជា​ ជូនដល់ថ្នាក់ដឹកនាំនៃអង្គការសង្គមស៊ីវិលចំនួន៨​ រួមមាន​ អង្គការ​ Oxfarm, DPA, ANSA, CIPO/CIWA, WCS, NGO Forum, TI និង EISEI។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខ្លឹមសារនៃបទបង្ហាញនេះ ផ្ដោតសំខាន់លើចំណុចសំខាន់ៗមួយចំនួនដូចជា ទី១ ច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ទី២ ប្រភេទអាជ្ញាបណ្ណធនធានរ៉ែ ទី៣ នីតិវិធីផ្ដល់អាជ្ញាបណ្ណធនធានរ៉ែ ទី៤ កាតព្វកិច្ចហិរញ្ញវត្ថុលើការធ្វើប្រតិបត្តិការធនធានរ៉ែ ទី៥ សមិទ្ធផលសំខាន់ៗក្នុងវិស័យរ៉ែ និងទី៦

កិច្ចសហប្រតិបត្តិការលើវិស័យរ៉ែ និងថាមពល៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here