ក្រុមហ៊ុនផលិតបន្ទះឈីបរបស់កូរ៉េខាងត្បូងបានងាកទៅរកអាមេរិក ដើម្បីធ្វើពិពិធកម្មទីផ្សារចិន

ដោយ: លាងហួរ

សេអ៊ូល: ប្រទេសកូរ៉េខាងត្បូងត្រូវកាត់បន្ថយការពឹងផ្អែក លើការនាំចេញផលិតផលsemiconductor របស់ខ្លួនទៅកាន់ប្រទេសចិន និងពង្រឹ​ងការនាំចេញបន្ទះឈីប ទៅកាន់សហរដ្ឋអាមេរិក ដើម្បីទទួលបានចំណែកទីផ្សារសកលកាន់តែច្រើន។

នេះបើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយដោយសមាគ​ម​ពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) ដែលមានចំណងជើងថា“ឱកាស និងការគំរាមកំហែង របស់កូរ៉េខាងត្បូង ដោយសារការ​រៀបចំ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​គ្រឿង​អេឡិចត្រូនិក​សាកលឡើងវិញ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍នេះបញ្ជាក់ថា តៃវ៉ាន់ទទួលបានអត្ថប្រយោជន៍ច្រើនបំផុត ពីការរៀបចំខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ  ដែលដឹកនាំដោយសហរដ្ឋអាមេរិក នៃខ្សែសង្វាក់ផ្គត់ផ្គង់ បន្ទះឈីបសកល ហើយកូរ៉េមិនទទួលបានអត្ថប្រយោជន៍ច្រើន ក្នុងការធានាការប្រកួតប្រជែង នៅក្នុងទីផ្សារ semiconductor របស់សហរដ្ឋអាមេរិកនោះទេ។

សហរដ្ឋអាមេរិកបានរៀបចំខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor របស់ខ្លួនឡើងវិញ ដោយផ្តោតលើសម្ព័ន្ធមិត្តរបស់ខ្លួន និងកាត់បន្ថយយ៉ាងខ្លាំងនូវការនាំចូល semiconductor ពីប្រទេសចិន និងផ្លាស់ប្តូរទៅរកអ្នកផ្គត់ផ្គង់ភាគច្រើនពី តៃវ៉ាន់ និងប្រទេសវៀតណាម។

របាយការណ៍នេះបានសង្កត់ធ្ងន់ លើតម្រូវការរបស់កូរ៉េខាងត្បូង ក្នុងការធានានូវការប្រកួតប្រជែង នៅក្នុងទីផ្សារ semiconductor របស់សហរដ្ឋអាមេរិក ដើម្បីបំបែកចេញពីការពឹងផ្អែកខ្លាំង លើប្រទេសចិនក្នុងការនាំចេញ semiconductor និងធានានូវឱកាស និងតម្រូវការថ្មីៗ។

ប្រទេសចិនគឺជាទិសដៅនាំចេញ ដ៏ធំបំផុតរបស់កូរ៉េខាងត្បូង សម្រាប់វត្ថុ ដែលទាក់ទងនឹងសារធាតុ semiconductor ដូចជាប្រព័ន្ធ semiconductors អង្គចងចាំ ឧបករណ៍ semiconductor និងសម្ភារៈ semiconductor ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here