បណ្តាក្រុមហ៊ុនបរទេសកំពុងមានសុទិដ្ឋិនិយមលើទីផ្សារភាគហ៊ុនចិន នៅឆ្នាំ២០២៣

ដោយ: លាងហួរ

ប៉េកាំង: បណ្តាក្រុមហ៊ុនហិរញ្ញវត្ថុបរទេស កាន់តែមានសុទិដ្ឋិនិយម ចំពោះ ដំណើរការទីផ្សារភាគហ៊ុនរបស់ប្រទេសចិន ក្នុងឆ្នាំ២០២៣ ខណៈសញ្ញា នៃស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសនេះ កាន់តែមានសញ្ញាប្រសើរគួរឱ្យកត់សម្គាល់។

មួយសប្តាហ៍បន្ទាប់ពី ក្រុមហ៊ុន Morgan Stanley បានធ្វើឱ្យប្រសើរឡើងនូវទស្សនវិស័យរបស់ខ្លួន សម្រាប់ទីផ្សារភាគហ៊ុនចិន ក្នុងឆ្នាំ២០២៣ ក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្តាល នៅទីក្រុងញូវយ៉កបានឱ្យដឹងបន្ថែម នៅក្នុងរបាយការណ៍មួយថា ទីផ្សារភាគហ៊ុនចិនទំនងជាលេចធ្លោក្នុងចំណោមបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើន។

ក្រុមហ៊ុន Morgan Stanley បានបន្តថា ចំណាត់ការយ៉ាងឆាប់រហ័សរបស់រដ្ឋាភិបាលចិន ក្នុងការបង្កើនប្រសិទ្ធភាពវិធានការគ្រប់គ្រងជំងឺកូវីដ-១៩ នឹងបន្តជំរុញអារម្មណ៍នៃទីផ្សារ ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Erica Poon Werkun ប្រធានផ្នែកស្រាវជ្រាវមូលបត្ររបស់ក្រុមហ៊ុនCredit Suisse សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា ប្រទេសចិនគួរតែដំណើរការល្អប្រសើរជាង ទីផ្សារ ដែលកំពុងរីកចម្រើនផ្សេងទៀត ដោយសាររដ្ឋាភិបាលចិន ទំនងជានឹងដាក់ចេញនូវគោលនយោបាយជំរុញសេដ្ឋកិច្ច ជាក់ស្តែងបន្ថែមទៀតនៅឆ្នាំ២០២៣ខាងមុខ។

លោកស្រីបានបន្ថែមថា គោលនយោបាយគាំទ្រ ដែលរដ្ឋាភិបាលចិនបានដាក់ចេញ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ រួមទាំងវិស័យអចលនទ្រព្យ គឺជាអំណោយផលដល់ការជំរុញអារម្មណ៍ទីផ្សារ និងលំហូរចូលមូលធនបរទេស។

លោកស្រី Wang Tao ប្រធានផ្នែកសេដ្ឋកិច្ចអាស៊ីនៅធនាគារ UBS Investment Bank បានមានប្រសាសន៍ថា ប្រាក់យ័ននឹងកើនឡើងជាលំដាប់ក្នុងត្រីមាសទី២នៃឆ្នាំ២០២៣។

ចំណែកកំណើនសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះនៅឆ្នាំក្រោយ ខណៈសេដ្ឋកិច្ចនៅក្នុងប្រទេសចិននឹងកើនឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here