ទំហំនៃការវិនិយោគអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកអាចធ្លាក់ចុះរហូតដល់ទៅ១០ភាគរយ នៅឆ្នាំ២០២៣

ដោយ: លាងហួរ

អន្តរជាតិ: ទំហំនៃការវិនិយោគអចលនទ្រព្យ នៅតំបន់អាស៊ីប៉ាស៊ីហ្វិ កត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះ ពី៥ ទៅ១០ភាគរយ នៅក្នុងឆ្នាំ២០២៣ បន្ទាប់ពីបានធ្លាក់ចុះ រហូតដល់២៥ភាគរយនៅឆ្នាំ២០២២នេះ។

យោងតាមការសិក្សារបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានឱ្យដឹងថា អចលនទ្រព្យបែប បដិសណ្ឋារកិច្ច គឺជាប្រភេទអចលនទ្រព្យតែមួយគត់ ដែលអាចមានកំណើនជាលំដាប់នៅឆ្នាំក្រោយ ខណៈលំហូរទុនវិនិយោគលើសណ្ឋាគារ ត្រូវបានគេរំពឹងថា នឹងកើនឡើងប្រហែល៦ភាគរយ ទោះបីជាមានការថមថយចុះ ពី១០ទៅ១៥ភាគរយ នៅឆ្នាំ២០២២នេះយ៉ាងណាក្តី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កំណើន​នេះត្រូវបានជំរុញដោយ ការ​បើក​ព្រំដែន​ឡើងវិញ​ នៅក្នុង​បណ្តាប្រទេស​ជាច្រើន​នៅ​តំបន់អាស៊ី​ប៉ាស៊ីហ្វិក។

ក្រុមហ៊ុន JLL បានព្យាករណ៍ថា  ក្រុមវិនិយោគិនអចលនទ្រព្យ ក៏នឹងសម្លឹងមើលទៅលើវិស័យ ដែលមានសក្តានុពលខ្ពស់ដូចជា មជ្ឈមណ្ឌលទិន្នន័យ ភស្តុភារ នៅក្នុងទីផ្សារ ដែលកំពុងរីកចម្រើន ដូចជាប្រទេសឥណ្ឌា និងតំបន់អាស៊ីអាគ្នេយ៍ ផងដែរ។

ទន្ទឹមនឹងនោះដែរ ប្រទេសជប៉ុនត្រូវបានគេព្យាករណ៍ថា នឹងក្លាយជាទិសដៅវិនិយោគ អចលនទ្រព្យដ៏ទាក់ទាញបំផុត ដោយសារតម្លៃប្រាក់យ៉េនធ្លាក់ចុះ គួបផ្សំនឹងអត្រាការប្រាក់ទាបរបស់ប្រទេសនេះ ផងដែរ។

ចំណែក ប្រទេសសិង្ហបុរី គឺជាកន្លែងសុវត្ថិភាព និងមូលដ្ឋានគ្រឹះនៃអចលនទ្រព្យ នឹងបន្តទាក់ទាញក្រុមវិនិយោគិន ខណៈអូស្ត្រាលីអាចនឹងទាក់ទាញវិនិយោគិនស្នូល ដោយសារតែក្របខ័ណ្ឌ ដ៏មានតម្លាភាពខ្ពស់របស់ប្រទេសនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here