បណ្ដាក្រុមហ៊ុនធានារ៉ាប់រងកប៉ាល់ប្រកាសលុបចោលការធានាលើហានិភ័យសង្គ្រាមសម្រាប់រុស្ស៊ី អ៊ុយក្រែន និងបេឡារូស

សុខុម

ក្រុងឡុងដ៍: បណ្ដាក្រុមហ៊ុនធានារ៉ាប់រងកប៉ាល់បានប្រកាសថា ខ្លួននឹងលុបចោលការធានាលើហានិភ័យសង្រ្គាមទូទាំងប្រទេសរុស្ស៊ី អ៊ុយក្រែន និងបេឡារូស ក្រោយពីក្រុមហ៊ុនទាំងនោះបានសម្រេចចាកចេញពីតំបន់ទីផ្សារខាងលើនេះដោយសារប្រឈមនឹងការខាតបង់ធ្ងន់ធ្ងរខ្លាំងពេក។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃពុធ ទី២៨ ខែធ្នូ ឱ្យដឹងថា ជាធម្មតាបណ្ដាក្រុមហ៊ុនដែលទទួលធានារ៉ាប់រងបន្តពីក្រុមហ៊ុនធានារ៉ាប់រង បន្តកិច្ចសន្យាធានារ៉ាប់រងរយៈពេល១២ខែជាមួយអតិថិជនធានារ៉ាប់រងនៅថ្ងៃទី០១ ដើមខែមករា។

ទោះជាយ៉ាងណា ក្លឹបក្រុមហ៊ុនធានារ៉ាប់រង P&I insurance នៅអាមេរិក អង់គ្លេស និងលោកខាងលិច គ្មានលទ្ធភាពផ្តល់ការការពារហានិភ័យសង្រ្គាមនៅក្នុងតំបន់នេះបានទៀតឡើយចាប់ពីថ្ងៃទី០១ ខែមករា។ នេះបើយោងតាមក្រុមហ៊ុនទាំងនោះបានចេញសេចក្ដីជូនដំណឹងថ្មីៗនេះនៅលើគេហទំព័ររបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្លឹបទាំងនេះស្ថិតក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងធំៗបំផុតរបស់ P&I ដែលគ្របដណ្តប់ប្រមាណ៩០%នៃកប៉ាល់ធ្វើដំណើរតាមសមុទ្ររបស់ពិភពលោក។

ក្លឹបក្រុមហ៊ុន P&I នៅអង់គ្លេស ឬ UK P&I Club បាននិយាយកាលពីថ្ងៃទី២៣ ខែធ្នូ ថា បញ្ហានេះបានកើតឡើងដោយសារបណ្ដាក្រុមហ៊ុនធានារ៉ាប់រងខ្វះលទ្ធភាពក្នុងការធានាលើហានិភ័យសង្គ្រាម។

UK P&I Club បានបន្ថែមទៀតថា “បណ្ដាក្រុមហ៊ុនទទួលធានារ៉ាប់រងបន្តរបស់ក្លឹបគ្មានលទ្ធភាពធានាទៀតទេសម្រាប់ការប្រឈមមុខនឹងហានិភ័យសង្គ្រាមនៅលើទឹកដីរុស្ស៊ី អ៊ុយក្រែន ឬ បេឡារូស”។

ក្លឹបក្រុមហ៊ុន P&I នៅអាមេរិក ឬ American P&I បានប្រកាសកាលពីថ្ងៃទី២៣ ខែធ្នូ ថា ខ្លួនទទួលបាន “ការជូនដំណឹងអំពីការលុបចោល” ការធានារ៉ាប់រងហានិភ័យសង្គ្រាមសម្រាប់តំបន់នេះពីបណ្ដាក្រុមហ៊ុនទទួលធានារ៉ាប់រងបន្តរបស់ខ្លួន ហើយក៏បានលុបចោលការធានារ៉ាប់រងរបស់ខ្លួនផងដែរ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here