ខេត្តកំពតរៀបចំពិធីបុណ្យឆ្លងឆ្នាំសាកលដ៏ធំចំនួន៣ថ្ងៃដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ

ដោយ៖ សុផារី

កំពត៖ អាជ្ញាធរខេត្តកំពត គ្រោងរៀបចំពិធីបុណ្យឆ្លងឆ្នាំសាកល រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ រហូតដល់ថ្ងៃទី៣១ ខែឆ្នូ ឆ្នាំ២០២២ ឈានចូលឆ្នាំ២០២៣ ដោយមានព្រឹត្តិការណ៍កម្សាន្តនៅខេត្តកំពតធំជាងកាលបុណ្យអុំទូក សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

រដ្ឋបាលខេត្តកំពត លើកឡើងថា កំពុងរៀបចំកម្មវិធីបុណ្យឆ្លងឆ្នាំសាកល ធំជាងព្រឹត្តិការណ៍បុណ្យអុំទូកកន្លងមកនេះ និងមានកន្លែងកម្សាន្តជាច្រើនកន្លែង ដោយរំពឹងថា ជនរួមជាតិ ភ្ញៀវអន្តរជាតិ នឹងយកខេត្តកំពត ជាគោលដៅទេសចរណ៍សម្រាប់បុណ្យចូលឆ្នាំសាកលឆ្នាំ២០២២ ឈានចូល ឆ្នាំ២០២៣នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរដ្ឋបាលខេត្ត បានឱ្យដឹងថា ខេត្តនឹងសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត បានរៀបចំកម្មវិធីប្រណាំងទូកម៉ាស៊ីន និងប្រណាំងទូកអុំ ប្រជានេសាទរ មានចំនួន ១០៤គូ ស្មើនឹង ២០៨ទូក ដើម្បីបង្ហាញនៅតាមបណ្តោយធ្នេរខ្សាច់ កោះស្មៅ ស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគាល ស្រុកទឹកឈូ។

រដ្ឋបាលខេត្តក៏នឹងសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពត បានរៀបចំតុបតែងដាក់អំពូលភ្លើងពណ៌ចម្រុះលម្អតាមដងផ្លូវ និងតាមសួនច្បារ សណ្ឋាគារ មានភាពស្រស់ស្អាត និងរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ជាពិសេសចរាចរណ៍ ដើម្បីប្រជាពលរដ្ឋមកលេងកម្សាន្តសប្បាយរីករាយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here