រាជរដ្ឋាភិបាលដាក់ដំណើរការអត្តសញ្ញាណបណ្ណមន្ត្រីរាជការស៊ីវិល និងអាចបើកប្រាក់ខែ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបាន និងកំពុងធ្វើពិពិធកម្មលើការងារមួយចំនួន ស្របនឹងការរីកចម្រើននៃបច្ចេកវិទ្យា។ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៨ ធ្នូ២០២២នេះ បានប្រកាសដាក់ឱ្យប្រើនូវអត្តសញ្ញាណបណ្ណមន្ត្រីរាជការស៊ីល ដែលនេះជាជំហានដំបូងរបស់រាជរដ្ឋាភិបាល។

លោកព្រុំ សុខា រដ្ឋមន្ត្រីនៃក្រសួងមុខងារសាធារណ បានមានប្រសាសន៍ថា បច្ចេកវិទ្យាកាន់តែទំនើប យើងត្រូវតែធ្វើអ្វីឱ្យទំនើបនិងទាន់សម័យទៅតាមបច្ចេកវិទ្យាដែរ។ ការដាក់ដំណើរការអត្តសញ្ញាណបណ្ណមន្ត្រីរាជការនេះ គឺជាការងារដំបូង និងមិនមែនជាលើកចុងក្រោយនោះដែរ។ អត្តសញ្ញាណបណ្ណនេះ មិនមែនត្រឹមតែជាបណ្ណសម្គាល់មន្ត្រីរាជការស៊ីវិលប៉ុណ្ណោះទេ តែវាក៏ជាកាតធនាគាររបស់មន្ត្រី រាជការផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា មន្ត្រីរាជការដែលចង់ប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើបអាចកាន់អត្តសញ្ញាបណ្ណរបស់ខ្លួនទៅធនាគារបីដែលបានសហការជាមួយរដ្ឋាភិបាលរួមមានធនាគារវីង កាណាឌីយ៉ានិងធនាគារអេស៊ីលីដា ដើម្បីឱ្យធនាគារបញ្ចូលទិន្នន័យអាចបើកប្រាក់ខែតាមរយៈអត្តសញ្ញាណបណ្ណនោះបានទៀតផង។

លោកស្រីបណ្ឌិត សូ ផនណារី អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា អត្តសញ្ញាណប័ណ្ណ មន្រ្តីរាជការស៊ីវិលទម្រង់ថ្មីនេះ គឺផ្អែកលើការវិវត្តជឿនលឿននៃបច្ចេកវិទ្យា ស្របតាមប្រក្រតីភាពថ្មីនៃបរិបទកូវីដ-១៩ ដោយបានរៀបចំបោះពុម្ពជាប្រភេទស្មាតកាត (Smart Card) ដែលអនុញ្ញាតឱ្យមន្ត្រីរាជការស៊ីវិល។

លោកស្រីបណ្ឌិតបន្តថា អត្តសញ្ញាណប័ណ្ណមន្រ្តីរាជការស៊ីវិលទម្រង់ថ្មីនេះ មានភ្ជាប់និមិត្តសញ្ញា CSS (Cambodian Shared Switch) ដែលជាប័ណ្ណអេធីអឹម សម្រាប់បម្រើមន្រ្តីរាជការស៊ីវិល ក្នុងការទូទាត់ទំនិញ-សេវាកម្មតាមម៉ាស៊ីនឆូតកាត និងតាមអនឡាញ ជាមួយដៃគូអាជីវកម្មដែលប្រើប្រាស់ប្រព័ន្ធទូទាត់ជាមួយធនាគារ អេស៊ីលីដា៕

LEAVE A REPLY

Please enter your comment!
Please enter your name here