ប្រទេសចិនដាក់ចេញបទបញ្ញត្តិថ្មីដើម្បីវាយតម្លៃហានិភ័យនៅក្នុងសាខា ធនាគារបរទេស

ដោយ: លាងហួរ

ប៉េកាំង: ក្រុមនិយតករចិន បានចេញផ្សាយច្បាប់មួយកាលពីថ្ងៃអង្គារ ទី២៧ ខែធ្នូនេះដើម្បីវាយតម្លៃហានិភ័យប្រតិបត្តិការ នៃសាខារបស់ធនាគារបរទេស ក្នុងប្រទេសចិន ក៏ដូចជាកម្រិតនៃការគាំទ្រ ដែលពួកគេទទួលបានពីទីស្នាក់ការកណ្តាលពិភពលោករបស់ពួកគេ។

គណៈកម្មការនិយតកម្មធនាគារ និងធានារ៉ាប់រងចិន (CBIRC) បានឱ្យដឹងថា ប្រព័ន្ធវាយតម្លៃត្រូវបានរៀបចំឡើង ដើម្បីបែងចែកធនធានត្រួតពិនិត្យឱ្យកាន់តែប្រសើរឡើង និងជំរុញការអភិវឌ្ឍ ប្រកបដោយសុខភាពល្អរបស់ធនាគារបរទេសនៅក្នុងប្រទេសចិន។

CBIRC បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ខ្លួនថា ដោយផ្អែកលើលទ្ធផលនៃការវាយតម្លៃប្រចាំឆ្នាំ ក្រុមនិយតករចិននឹងណែនាំដល់ធនាគារបរទេស ដែលមានការវាយតម្លៃមិនល្អ ដើម្បីកែលម្អអភិបាលកិច្ចសាជីវកម្មរបស់ពួកគេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ធនាគារបរទេសរួមមាន ធនា​គារ HSBC និងធនាគារ Citi ដែលបានបង្កើតអង្គភាពចិនជាង៤០ និងសាខាក្នុងស្រុកជាង១០០នៅក្នុងប្រទេសចិន។

ក្រុមនិយ័តករចិននឹង វាយតម្លៃការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងប្រតិបត្តិការ អនុលោមភាព និងគុណភាពទ្រព្យសម្បត្តិរបស់ធនាគារបរទេស។

លើសពីនេះ និយតករក៏នឹងវាយតម្លៃថា តើទីស្នាក់ការកណ្តាលរបស់ធនាគារបរទេសមានសមត្ថភាព និងឆន្ទៈក្នុងការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការគ្រប់គ្រងគ្រប់គ្រាន់ ដល់សាខាប្រទេសចិនរបស់ពួកគេដែរឬទេ។

បន្ទាប់មក ធនាគារបរទេសនៅក្នុងប្រទេសចិន នឹងត្រូវបានចាត់ថ្នាក់ជា៥ប្រភេទ ដោយផ្អែកលើកម្រិតសុខភាពរបស់ពួកគេ ដោយចំណាត់ថ្នាក់កំពូលទី១ ត្រូវមានប្រតិបត្តិការប្រកបដោយស្ថេរភាព និងមានការគាំទ្រខ្លាំងពីទីស្នាក់ការកណ្តាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here