កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានជាង៣៧លានដុល្លារក្នុងរយៈពេល១១ខែឆ្នាំនេះ

ដោយ៖ សុផារី

ភ្នំពេញ៖ រយៈពេល១១ខែ ឆ្នាំ២០២២នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន៣៧លានដុល្លារ កើនឡើង២២ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ មានចំនួន៣០លានដុល្លារ។

សេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ថា ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបាននៅរយៈពេល១១ខែ ឆ្នាំ២០២២នេះ រួមមាន ចំណូលពីប្រតិបត្តិការផែ មានចំនួន២៩,១៧លានដុល្លារ ចំណូលបានពីអាជ្ញាធរផែ មានចំនួន៣,៧លានដុល្លារ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន២៧ម៉ឺនដុល្លារ ចំណូលផ្សេងៗ មានចំនួន៣,៨លាន ដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំពោះលទ្ធផលការងារអាជីវកម្ម សេវាកម្ម អនុវត្ដសម្រាប់១១ខែ ឆ្នាំ២០២២ របស់កំពង់ផែស្វយ័តភ្នំពេញ រួមមាន ទំនិញ-ប្រេងឥន្ធនៈមានចំនួន៣,៦លានតោន កើនឡើង៣,៥៨% បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន៣,៥លានតោន។ នាវាផ្ទុកទំនិញឆ្លងកាត់ មានចំនួន៣.២៧១ជើង កើនឡើង៥៤,៧៣ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន២.១១៤ជើង។

បរិមាណកុងតឺន័រ មានចំនួន៣៨៣ម៉ឺនធីអ៊ីយូ កើនឡើង២១,៤០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន៣១,៥ម៉ឺនធីអ៊ីយូ។ នាវាទេសចរណ៍ មានចំនួន៧៨ជើង កើនឡើង៧៨ភាគរយ។ បរិមាណអ្នកដំណើរ មានចំនួន៥ពាន់នាក់ កើនឡើង៥.០៧៥ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here