រាជរដ្ឋាភិបាលគ្រោងសាងសង់មន្ទីរពេទ្យខ្នាតយក្សដែលអាចផ្ទុកបានជាង១ម៉ឺនគ្រែ

ដោយ៖ សុផារី

ភ្នំពេញ៖ ប្រទេសកម្ពុជានឹងមានមន្ទីរពេទ្យខ្នាតយក្ស ដែលអាចផ្ទុកគ្រែអ្នកជំងឺដល់ទៅប្រមាណ ១ម៉ឺនគ្រែឯណោះ។ សម្តេចតេជោ ហ៊ុន សែន គ្រោងជួបពិភាក្សាជាមួយក្រសួងសុខាភិបាល និងអភិបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាពីបញ្ហាមន្ទីរពេទ្យខ្នាតយក្សនេះ នៅថ្ងៃពុធ ទី២៨ ខាងមុខនេះ។

នេះបើយោងតាមការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ថ្នល់ទទឹង រហូតដល់ផ្លូវជាតិលេខ៣ ខេត្តកំពត នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា “ខានស្អែកនេះ ខ្ញុំនឹងជួបជាមួយក្រសួងសុខាភិបាល និងអភិបាលរាជធានីភ្នំពេញ ដើម្បរៀបចំប្រើប្រាស់មន្ទីរពេទ្យថ្មីមួយ ដែលមានចំនួន១ម៉ឺនគ្រែ ព្រោះកាលពីសម័យកូវីដ១៩ យើងបានពឹងពាក់លើផ្នែកឯកជន ដែលបានឱ្យយើងខ្ចី សម្រាប់ការដាក់អ្នកជំងឺប្រើប្រាស់”។

បើយោងតាមសម្តេចតេជោ កាត្រៀមរៀបចំកសាងមន្ទីរពេទ្យនេះ គឺដើម្បីត្រៀមខ្លួនទប់ទល់នឹងកូវីដ១៩ ទោះបីជារហូតមកទល់ពេលនេះ មិនមានករណីកូវីដ១៩ក្តី។ សម្តេចតេជោ ហ៊ុន​ សែន បានបន្តថា “យើងត្រូវធ្វើមន្ទីរពេទ្យត្រៀមទុក។ ឥលូវមិនមានអ្នកជំងឺកូវីដ១៩ យើងត្រូវដាក់នៅកន្លែងសមរម្យមួយ ដែលមានសមត្ថភាពអាចផ្ទុកបានរហូតដល់ទៅចំនួន១ម៉ឺនគ្រែឯណោះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here