រដ្ឋាភិបាលជប៉ុនបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួន ដល់១,៥ភាគរយ

ដោយ: លាងហួរ

តូក្យូ: រដ្ឋាភិបាលជប៉ុន បានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងឆ្នាំសារពើពន្ធ២០២៣ រហូតដល់១,៥ភាគរយ ខណៈដែលការចំណាយរបស់អ្នកប្រើប្រាស់ នឹងកើនឡើង លើកញ្ចប់ប្រាក់ឈ្នួលខ្ពស់។

GDP សរុបក្នុងឆ្នាំសារពើពន្ធ២០២៣ ត្រូវបានគេរំពឹងថា នឹងសម្រេចបាន៥៥៨ពាន់ពាន់លានយ៉េន (៤,២៣ពាន់ពាន់លានដុល្លារ) លើសពីកំណត់ត្រាចំនួន៥៥៤ពាន់ពាន់លានយ៉េន កាលពីឆ្នាំសារពើពន្ធ២០១៨។

ផលិតផលក្នុងស្រុកសរុបបន្ទាប់បន្សំ (Nominal GDP)ត្រូវបានព្យាករណ៍ថា  នឹងកើនឡើ២,១ភាគរយ ដល់កម្រិតខ្ពស់ថ្មីចំនួន៥៧១ពាន់ពាន់លានយ៉េន បើធៀបនឹងឆ្នាំសារពើពន្ធមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកឯការប្រើប្រាស់ឯកជន ដែលរួមចំណែកលើសពីពាក់កណ្តាលនៃសេដ្ឋកិច្ចជប៉ុន  ត្រូវបានគេរំពឹងថា នឹងកើនឡើង២,២ភាគរយ នៅក្នុងឆ្នាំសារពើពន្ធ២០២៣ ដោយសារមានការកើនឡើងនៃប្រាក់ឈ្នួល។

នាយករដ្ឋមន្ត្រីជប៉ុន លោកFumio Kishida បានអំពាវនាវម្តងហើយម្តងទៀតឱ្យ ក្រុមហ៊ុននានាបង្កើនប្រាក់ឈ្នួល ស្របតាមការកើនឡើងនៃអតិផរណា ដែលជាផ្នែកមួយនៃគោលដៅរបស់លោក ដើម្បីសម្រេចបាននូវកំណើន និងការចែកចាយទ្រព្យសម្បត្តិតាមរយៈ “ទម្រង់មូលធននិយមថ្មី”។

ចំណែក អត្រាអតិផរណាសម្រាប់ ឆ្នាំសារពើពន្ធ២០២៣ នឹងធ្លាក់ចុះ ដោយសារមានជំនួយ ពីគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីកាត់បន្ថយបន្ទុកចំណាយលើថ្លៃថាមពលរបស់គ្រួសារ។

នៅក្នុង​ចំណោម​កំណើន​  ដែល​បាន​ព្យាករ​ណ៍ ក្នុង​ទស្សនវិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន ក្រុមហ៊ុន​នានាត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​បង្កើន​ការ​វិនិយោគ​ចំនួន៥ភាគរយផងដែរ។

ទំហំនៃការនាំចេញ និងការនាំចូល ក៏ត្រូវបានគេកំណត់ថា នឹងកើនឡើង២,៤ភាគរយ និង២,៥ភាគរយរៀងៗគ្នា  ដែលនេះជាសញ្ញាមួយបញ្ជា ក់ថា ក្តីបារម្ភចំពោះការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ជះឥទ្ធិពលនៅមានកម្រិ តទៅលើការនាំចេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here