សមាគមទីភ្នាក់ងារទេសចរណ៍អំពាវនាវអតីតបុគ្គលិកទេសចរណ៍ចូលបំរើការងារវិញក្រោយកូវីដ១៩

ដោយ៖ សហការី

ភ្នំពេញ៖ សមាគមទីភ្នាក់ងារទេសចរណ៍ បានអំពាវនាវដល់បុគ្គលិកទេសចរណ៍ឱ្យត្រឡប់មកធ្វើការងារវិញ ដើម្បីរួមសហការគ្នាជំរុញវិស័យទេសចរណ៍ សេដ្ឋកិច្ចឲ្យងើបឡើងវិញឆាប់រហ័ស។

សមាគមទីភ្នាក់ងារទេសចរណ៍ CATA និងបណ្តាក្រុមហ៊ុននានាក្នុងវិស័យទេសចរណ៍​បានរួមគ្នា​រៀបចំកម្មវិធីរាត្រីជួបដៃគូអាជីវកម្មមិត្តអ្នកជំនួញប្រចាំឆ្នាំរបស់សមាគម CATA ​ដែលការ​ប្រារព្ធ​កម្មវិធីនេះ គឺធ្វើឡើងគោលបំណងថ្លែងអំណរគុណខ្លាំងក្លាទៅ​ដល់​ប្រមុខថ្នាក់​រាជរដ្ឋាភិបាល​ដែលបានគ្រប់គ្រងធ្វើឲ្យស្ថានការណ៍កូវីដ១៩ ធូរស្រាលវិញលឿន និងអំពាវនាវបុគ្គលិក​ទេសចរណ៍​ដែលព្យួរការងារសូមត្រឡប់មកធ្វើការងារវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី ឆាយ សៀវលីន ប្រធានសមាគម CATA មានប្រសាសន៍នៅថ្ងៃទី២១ ខែធ្នូនេះ ថា តាមរយៈកម្មវិធីនេះដែរ​ក្រុមហ៊ុនទេសចរណ៍​សូមអំពាវនាវបណ្តា​បុគ្គលិក និងអ្នកជំនាញទេសចរណ៍ទាំងអស់​ ដែលបានព្យួរ ខ្លះឈប់ធ្វើការងារក្នុងបរិបទកូវីដ១៩​រាតត្បាតខ្លាំង​ អញ្ជើញត្រឡប់មកធ្វើការងារវិញ​ ដើម្បីរួមសហការគ្នាជំរុញវិស័យទេសចរណ៍ សេដ្ឋកិច្ចឲ្យងើបឡើងវិញឆាប់រហ័ស។

តំណាងម្ចាស់ក្រុមហ៊ុនទេសចរណ៍ថ្លែងថា​ រហូតមកដល់ពេលនេះ សម្រាប់ក្រុមហ៊ុន​ទេសចរណ៍ដែលបានឈប់ ​ហើយខ្លះបានព្យួរការងារជាច្រើន ​នៅមិនទាន់​ត្រឡប់ចូលធ្វើការងារវិញ តាមការប្រកាសរបស់ក្រុមហ៊ុននោះទេ ​ខណៈក្នុងអំឡុងកូវីដ១៩​រាតត្បាតខ្លាំង គឺមាន​បុគ្គលិក​ទេសចរណ៍​បានផ្លាស់ប្តូរអាជីពទៅធ្វើការងារផ្សេង។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ​បានថ្លែងថា ស្ថិតក្នុងស្ថានភាព ដ៏លំបាកនៃការរាតត្បាត​កូវីដ១៩នោះ អាជីវកម្មទេសចរណ៍​ប្រមាណជាង​៤០%នៃអាជីកម្មទេសចរណ៍ទូទាំង​ប្រទេស​បានបិទ ឬផ្អាកដំណើរការ​ ដែលធ្វើឱ្យបុគ្គលិករាប់ម៉ឺននាក់​បាន​បាត់បង់ការងារ ហើយរហូតមក​ដល់ជិតដំណាច់ឆ្នាំ២០២២នេះ បណ្តាក្រុមហ៊ុនទេសចរណ៍​ទាំងអស់​បានព្យាយាម​បើកដំណើរការ​អាជីវកម្មវិញស្ទើរតែទាំងអស់ ​ជាមួយនឹងកំណើនភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា ប្រមាណ២លាននាក់ និងកំណើនទេសចរក្នុងស្រុកប្រមាណ១១លាននាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here