អាមេរិកនិងកូរ៉េខាងត្បូងធ្វើសមយុទ្ធរួមគ្នា ក្រោយកូរ៉េខាងជើងបាញ់មីស៊ីលរយៈចម្ងាយមធ្យម២គ្រាប់ចូលសមុទ្រខាងកើត

ដោយ: លាងហួរ

អន្តរជាតិ: សហរដ្ឋអាមេរិកបានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52H និងយន្តហោះចម្បាំងបំបាំងកាយ F-22 សម្រាប់សមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារ ទី២០ ខែធ្នូ។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធដែនអាកាសរួមគ្នា ដែលពាក់ព័ន្ធនឹងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-៥២H របស់សហរដ្ឋអាមេរិក និងយន្តហោះចម្បាំងបំបាំងកាយ F-២២។

ចំណែក ទីក្រុងសេអ៊ូលបានដាក់ពង្រាយយន្តហោះបំបាំងកាយ F-៣៥A និងយន្តហោះចម្បាំង F១៥K សម្រាប់សមយុទ្ធដែនអាកាសនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សារព័ត៌មាន Yonhap News បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិថា  ការដាក់ពង្រាយយន្តហោះចម្បាំង B-៥២H និង F-២២ លើកនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងបន្ថែមនូវការប្តេជ្ញារបស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់សមត្ថភាពយោធា ដើម្បីការពារសម្ពន្ធមិត្តរបស់ខ្លួន។

សម្ព័ន្ធមិត្តទាំង២បានធ្វើសមយុទ្ធយោធារួមគ្នាជាទៀងទាត់ នៅលើឧបទ្វីបកូរ៉េ ខណៈដែលថ្មីៗនេះ កូរ៉េខាងជើងបានបាញ់មីស៊ីល និងមីស៊ីលរាប់សិបគ្រាប់។

យន្តហោះទម្លាក់គ្រាប់បែក B-៦២ និងយន្តហោះចម្បាំង F-២២ បានចូលរួមក្នុងសមយុទ្ធយោធាត្រឹមតែ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានអះអាងថា ខ្លួនបានធ្វើតេស្តសាកល្បងរៀបចំបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធានៅដើមឆ្នាំក្រោយ។

ការតេស្តសាកល្បងរបស់កូរ៉េខាងជើងត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដោយទីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមចំនួន២គ្រាប់ ពីតំបន់ Tongchang-ri ចូលទៅក្នុងសមុទ្រខាងកើត ឬសមុទ្រជប៉ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here