អាមេរិកគ្រោងផ្តល់ជំនួយយោធាថ្មីជិត២ពាន់លានដុល្លាររួមទាំងប្រព័ន្ធការពារដែនអាកាសដ៏ទំនើបPatriotsដល់អ៊ុយក្រែន

ដោយ: លាងហួរ

វ៉ាស៊ីនតោន: ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយយោធាបន្ថែម ចំនួន១,៨៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន រួមទាំងការផ្ទេរប្រព័ន្ធការពារដែនអាកាសដ៏ទំនើប Patriot ផងដែរ ។

សេចក្តីប្រកាសនេះបានធ្វើឡើង ស្របពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានអញ្ជើញទៅដល់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបលោក ចូ បៃដិន និងថ្លែងសុន្ទរកថាទៅកាន់សភាអាមេរិក។

នេះជាដំណើរទៅក្រៅប្រទេសជាលើកដំបូងរបស់លោក Zelenskiy ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង កាលពី៣០០ថ្ងៃមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

Patriot ត្រូវបានគេចាត់ទុកថាជាប្រព័ន្ធការពារដែនអាកាសដ៏ទំនើបបំផុតមួយ របស់សហរដ្ឋអាមេរិក ហើយវាផ្តល់នូវការការពារប្រឆាំងនឹងយន្តហោះ នាវា និងកាំជ្រួចផ្លោង។ ជាធម្មតា វារួមបញ្ចូលឧបករណ៍បាញ់បង្ហោះ រួមជាមួយនឹងរ៉ាដា និងរថយន្តជំនួយផ្សេងទៀត។

លោក Zelenskiy បានមានប្រសាសន៍ថា ការសន្យារបស់សហរដ្ឋអាមេរិកក្នុងការផ្តល់នូវប្រព័ន្ធការពារមីស៊ីលអាកាស Patriot គឺជាជំហានដ៏សំខាន់មួយ ក្នុងការបង្កើតខែលការពារអាកាសដ៏មានប្រសិទ្ធភាពមួយ របស់អ៊ុយក្រែន។

ប្រទេសរុស្ស៊ីបានអះអាងកាលពីសប្តាហ៍មុនថា ផែនការរបស់សហរដ្ឋអាមេរិក ក្នុងការផ្គត់ផ្គង់ប្រព័ន្ធការពារកាំជ្រួច Patriot ដល់អ៊ុយក្រែន គឺជា “ការបង្កហេតុ” និងការពង្រីកបន្ថែមទៀត នៃការចូលរួមផ្នែកយោធារបស់សហរដ្ឋអាមេរិក នៅក្នុងជម្លោះអ៊ុយក្រែន។

មន្ទីរបញ្ចកោណអាមេរិកបានអះអាងថា កញ្ចប់ជំនួយនេះ ក៏នឹងរួមបញ្ចូលផងដែរនូវ គ្រាប់រំសេវសម្រាប់ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ (HIMARS) គ្រាប់កាំភ្លើងធំ និងគ្រាប់បែកពីលើអាកាសផងដែរ ។

ចាប់តាំងពីប្រទេសរុស្ស៊ីបានបើកការវាយប្រហារ មកលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈមក សហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយផ្នែកយោធាប្រហែល២១,២ពាន់លានដុល្លារ ដល់ទីក្រុងគៀវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here