កំពង់ផែស្វយ័តភ្នំពេញរំពឹងថានឹងអាចរកប្រាក់ចំណូលបាន៤០លានដុល្លារក្នុងឆ្នាំនេះ

ដោយ: លាងហួរ

ភ្នំពេញ: កំពង់ផែស្វយ័តភ្នំពេញ(PPAP) បានព្យាករណ៍ថា  អាជីវកម្មរបស់ខ្លួន អាចរកប្រាក់ចំណូលបានជិត៤០លានដុល្លារ នៅក្នុងឆ្នាំ២០២២ ខណៈអាជីវកម្ម និងសេវាកម្មភាគច្រើនបានកើនឡើងបើធៀបនឹងឆ្នាំមុន។

ចរាចរណ៍នៃកុងតឺន័រ ដែលជាប្រភពចំណូលចម្បងរបស់កំពង់ផែស្វយ័ត(PPAP) ដែលបានចុះបញ្ជីក្នុងផ្សារហ៊ុន ត្រូវបានគេរំពឹងថា នឹងកើនឡើង១៧,៥១ភាគរយ រហូតដល់៤១០.០០០TEUsនៅឆ្នាំនេះ កើនឡើងពី៣៤៨.៨៩៨TEUs ក្នុងឆ្នាំ២០២១ ទោះបីជាវាបានធ្លាក់ចុះបន្តិចក្នុងអំឡុងខែកញ្ញាដល់ខែវិច្ឆិកាយ៉ាងណាក្តី។

លោកហ៊ុន សុខាឡាយ នាយកផែនការទីផ្សារនៃ PPAP បានមានប្រសាសន៍កាលពីម្សិលមិញនេះថា  ចរាចរណ៍កុងតឺន័រ បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេល៩ខែដំបូង បន្ទាប់ពីរដ្ឋាភិបាលបានបើកប្រទេសឡើងវិញ ដែលអនុញ្ញាតឱ្យPPAP អាចទទួលបានកុងតឺន័រកាន់តែច្រើន ដើម្បីបង្កើតប្រាក់ចំណូល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តទៀតថា ការផ្ទុកប្រេងឥន្ធនៈ មិនមែនជាប្រភពចំណូលសំខាន់សម្រាប់PPAPនោះទេ ទោះបីជារបាយការណ៍បានបង្ហាញថាបរិមាណទំនិញ និងប្រេងឥន្ធនៈត្រូវបានរំពឹងថា នឹងកើនឡើង៨,៥៣ភាគរយរហូតដល់ជិត៤,២តោន ក្នុងឆ្នាំ២០២២ បើធៀបនឹងបរិមាណ៣,៨តោន នៅក្នុងឆ្នាំ២០២១។

លោកបញ្ជាក់ថា កំពង់ផែ​នេះ​គ្រាន់​តែ​កត់ត្រា​ បរិមាណ​ប្រេង​សាំង​ ដែល​នាំ​ចូល​មក​ប្រទេស​កម្ពុជាប៉ុណ្ណោះ ខណៈ​ដែល​ផលិតផល​ទាំង​នេះ​ត្រូវ​បាន​រក្សា​ទុក​នៅ​កន្លែង​របស់​ក្រុមហ៊ុននានា។

នៅក្នុងឆ្នាំនេះ ជាពិសេសនៅក្នុងឆមាសទីមួយ និងដើមឆមាសទីពីរ យើងបានទទួលការបញ្ជាទិញ កើនឡើងគួរឱ្យកត់សម្គាល់ ពីអតិថិជននៅក្រៅប្រទេស ប៉ុន្តែក្រោយមកដោយសារតែមានបញ្ហាសេដ្ឋកិច្ច ដូចជា អតិផរណា និងការកើនឡើងតម្លៃប្រេង រួមជាមួយនឹងផលប៉ះពាល់នៃសង្រ្គាមបានកាត់បន្ថយតម្រូវការបន្តិច។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន PPAP ដែលចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) កាលពីចុងឆ្នាំ២០១៥ ជាប្រតិបត្តិករកំពង់ផែទន្លេធំជាងគេ និងជាកំពង់ផែអន្តរជាតិមួយ ក្នុងប្រទេសកម្ពុជា នឹងគ្របដណ្តប់លើការចំណាយសរុបជាង ២២,៤៥លានដុល្លារ និងបង់ពន្ធប្រហែល៤លានដុល្លារ ដោយកំពង់ផែនេះអាចរកបានប្រាក់ចំណេញសុទ្ធ ប្រហែល១៣,២៥លានដុល្លារ សម្រាប់ឆ្នាំនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here