រដ្ឋមន្រ្តីទេសចរណ៍ដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការស្តារវិស័យទេសចរណ៍ឡើងវិញ

 ដោយៈ ដែន ចែងចាំង

       ភ្នំពេញៈ លោកថោង ខុន ដឹកនាំកិច្ចប្រជុំ តាមដានវឌ្ឍនភាពនៃការអនុវត្តផែនទីចង្អុលផ្លូវស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តជំងឺកូវីដ-១៩។

កិច្ចប្រជុំនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានដឹកនាំកិច្ចប្រជុំ “តាមដានវឌ្ឍនភាពនៃការអនុវត្តផែនទី ចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តជំងឺកូវីដ-១៩” ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីក្រសួង មន្ទីរទេសចរណ៍រាជធានីខេត្ត និងផ្នែកឯកជន សរុបប្រមាណ៧០នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ មានការធ្វើបទបង្ហាញ លើប្រធានបទសំខាន់ៗដូចខាងក្រោម ទី១ -របាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនទី ចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តជំងឺកូវីដ-១៩ ទី២-សេចក្តីព្រាងវិធានការគោលនយោបាយ អនុវត្តយុទ្ធនាការ “ឆ្នាំទស្សនាទេសចរណ៍កម្ពុជាឆ្នាំ២០២៣” ទី៣-សេចក្តីព្រាងគោលការណ៍ណែ​នាំអំពីគំរូអាជីវកម្មទេសចរណ៍ ឆ្នើមតាមគន្លងប្រក្រតីភាពថ្មី ហៅកាត់ថា (IBEST)៕

LEAVE A REPLY

Please enter your comment!
Please enter your name here