រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងពិចារណាផ្តល់ប្រាក់ជាង៣២០លានដុល្លារ ដើម្បីជំរុញការលក់រថយន្តអគ្គិសនី

ដោយ: លាងហួរ     

ហ្សាការតា: រដ្ឋមន្ត្រីជាន់ខ្ពស់មួយរូប បានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសឥណ្ឌូណេស៊ីអាចនឹងវិភាជន៍ថវិកា ប្រហែល៣២០​​លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ ដើម្បីលើកទឹកចិត្តដល់ការទិញរថយន្តអគ្គិសនី(EV)។

កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលោក Agus Gumiwang Kartasasmita បានមានប្រសាសន៍ថា អតិថិជនអាចទទួលបានការបញ្ចុះតម្លៃរហូតដល់៨០លានរូពី (ប្រហែល៥.១៣៤ដុល្លារ)សម្រាប់ការទិញរថយន្តអគ្គិសនី ដែលផលិតដោយក្រុមហ៊ុន និងរោងចក្រនៅក្នុងប្រទេស ក៏ដូចជា ការលើកទឹកចិត្តផ្សេងទៀត សម្រាប់រថយន្តកូនកាត់ និងម៉ូតូអគ្គិសនីផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងផ្តល់ការឧបត្ថម្ភធនដល់អ្នកលក់ ដើម្បីរ៉ាប់រងការចំណាយផងដែរ។

លោក Airlangga Hartarto ប្រធានរដ្ឋមន្ត្រីសេដ្ឋកិច្ចបានមានប្រសាសន៍ថា រដ្ឋាភិបាល​ក៏​កំពុង​ពិចារណា ​លើ​ការ​ឧបត្ថម្ភធន​លើ​ការ​លក់​រថយន្ត​ក្រុង​អគ្គិសនី​ផង​ដែរ។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោកJoko Widodo បានថ្លែងប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយថា “យើងសង្ឃឹមថាជាមួយនឹងការលើកទឹកចិត្តទាំងនេះ ឧស្សាហកម្មម៉ូតូអគ្គិសនី និងរថយន្តអគ្គិសនីនឹងរីកចម្រើន”។

ក្រុមហ៊ុន​ដែល​បាន​វិនិយោគ ឬ​បាន​ប្រកាស​គម្រោង​វិនិយោគ ​ក្នុង​ការ​ផលិត​រថយន្ត​អគ្គិសនី ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី រួម​មាន ក្រុមហ៊ុនToyota Motor Corp ក្រុមហ៊ុនMitsubishi Motors Corp  និងក្រុមហ៊ុនHyundai Motor Co.។

លើសពីនេះទៅទៀត ប្រទេសឥណ្ឌូណេស៊ី ក៏បានព្យាយាមទាក់ទាញក្រុមហ៊ុនTesla របស់សហរដ្ឋអាមេរិក ដើម្បីបោះទុនវិនិយោគផលិតរថយន្ត​អគ្គិសនី នៅក្នុងប្រទេសរបស់ខ្លួនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here