ប្រាក់ចំណូលសារពើពន្ធរបស់ចិនកើនឡើងដល់២,៦ពាន់ពាន់លានដុល្លារក្នុងរយៈពេល១១ខែដំបូង

ដោយ: លាងហួរ

ប៉េកាំង: យោងតាមទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអង្គារ ទី២០ ខែធ្នូថា ប្រាក់ចំណូលសារពើពន្ធរបស់ប្រទេសចិនមានចំនួនប្រហែល១៨,៥៥ពាន់ពាន់លានយ័ន(ប្រហែល២,៦៦ពាន់ពាន់លានដុល្លារ) ក្នុងអំឡុងពេល១១ខែដំបូង នៃឆ្នាំ២០២២នេះ។

យោងតាមក្រសួងហិរញ្ញវត្ថុចិន បានបង្ហាញថា តួលេខខាងលើនេះបង្ហាញឱ្យឃើញពីសញ្ញានៃការធ្លាក់ចុះ៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយមិនរាប់បញ្ចូលផលប៉ះពាល់នៃការបង្វិលសងឥណទានពន្ធលើតម្លៃបន្ថែម ប្រាក់ចំណូលសារពើពន្ធបានកើនឡើង៦,១ភាគរយ ធៀបនឹងឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋាភិបាលកណ្តាលប្រមូលចំណូលសារពើពន្ធបានប្រហែល៨,៥៨ពាន់ពាន់លានយ័ន ពោលគឺធ្លាក់ចុះ២,៩ភាគរយ ហើយរដ្ឋបាលក្នុងតំបន់ប្រមូលបានជិត៩,៩៨ពាន់ពាន់លានយ័ន ដោយធ្លាក់ចុះ៣ភាគរយ។

ចំណែកចំណូល​ពន្ធ​មានចំនួនជាង១៥,២៨ពាន់​ពាន់​លាន​យ័ន ក្នុង​អំឡុង​ខែ​មករា ​ដល់​ខែ​វិច្ឆិកា ដោយធ្លាក់​ចុះ៧,១ភាគរយ​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

យោងតាមក្រសួងហិរញ្ញវត្ថុចិនបានឱ្យដឹងថា  ការចំណាយសារពើពន្ធបានកើនឡើង៦,២ភាគរយ ពីមួយឆ្នាំ ទៅមួយឆ្នាំ រហូតដល់ប្រហែល២២,៧៣ពាន់ពាន់លានយ័ន ក្នុងអំឡុងពេលនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here