ការស្ទង់មតិ: វៀតណាមនៅតែជាគោលដៅវិនិយោគដ៏ទាក់ទាញបំផុតសម្រាប់ក្រុមហ៊ុនជប៉ុន

ដោយៈ សុខុម

ហូជីមិញ: ក្រុមហ៊ុនសហគ្រាសជប៉ុន៦០% មានបំណងពង្រីកការវិនិយោគរបស់ខ្លួននៅវៀតណាម ក្នុងរយៈពេល១ទៅ២ឆ្នាំខាងមុខ ដោយកើនឡើង៤,៧ភាគរយ បើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២០ ខែធ្នូ។

លទ្ឋផលនេះបានបង្ហាញថា ប្រទេសវៀតណាម គឺជាផ្នែកមួយនៃការស្ទង់មតិ ដែលអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO) បានធ្វើឡើងទៅលើការវិនិយោគ របស់បណ្ដាក្រុមហ៊ុនសហគ្រាសជប៉ុន ក្នុងតំបន់អាស៊ី និងអូសេអានី (Oceania) ប្រចាំឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងការស្ទង់មតិស្រដៀងគ្នា នៅប្រទេសចិន ក្រុមហ៊ុនសហគ្រាសជប៉ុន មានចំនួនត្រឹមតែ៣៣,៤%ប៉ុណ្ណោះ ដែលមានផែនការពង្រីកការវិនិយោគរបស់ខ្លួននៅប្រទេសចិន ក្នុងរយៈពេល១ទៅ២ឆ្នាំខាងមុខ ដែលជាកម្រិតទាបបំផុត ចាប់តាំងពីការស្ទង់មតិនេះ បានចាប់ផ្តើមធ្វើឡើងក្នុងឆ្នាំ២០០៧។

លើសពីនេះ ក្រុមហ៊ុនសហគ្រាសជប៉ុនចំនួន៥៩,៥% ដែលកំពុងប្រតិ​បត្តិការនៅប្រទេសវៀតណាមបានព្យាករណ៍ថា នឹងទទួលបានប្រាក់ចំណេញក្នុងឆ្នាំ២០២២នេះ ដោយកើនឡើង៥,៣%បើធៀបនឹងឆ្នាំ២០២១។

យោងតាមអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO) ឱ្យដឹងថា ហេតុផលចម្បង ដែលធ្វើឱ្យប្រាក់ចំណេញរបស់អាជីវកម្ម កើនឡើងនៅក្នុងប្រទេសវៀតណាម ទាំងក្នុងវិស័យផលិតកម្ម និងមិនមែនផលិតកម្ម គឺដោយសារសេដ្ឋកិច្ច- សង្គមក្នុងប្រទេសនេះ ស្ទុះឡើងវិញពីវិបត្តិកូវីដ-១៩ យ៉ាងរ៉ឹងមាំ។

ការស្ទង់មតិនេះ ត្រូវបានធ្វើឡើងនៅប្រទេសចំនួន២០ និងដែនដីក្នុងតំបន់អាស៊ី និងអូសេអានី (Oceania) ហើយទទួលបានការឆ្លើយតបពីក្រុមហ៊ុនសហគ្រាសជប៉ុនចំនួន៦០៣ ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here