ធនាគារពិភពលោកបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២២ និងឆ្នាំ២០២៣

ដោយ: លាងហួរ

ប៉េកាំង: ធនាគារពិភពលោក បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន សម្រាប់ឆ្នាំ២០២២នេះ ខណៈបញ្ហាជំងឺរាតត្បាត និងការដាំក្បាល នៃវិស័យអចលនទ្រព្យ បានជះផលប៉ះពាល់យ៉ាងអាក្រក់ដល់សេដ្ឋកិច្ចចិន។

យោងតាមសេចក្តីថ្លែងការណ៍មួយ របស់ធនាគារពិភពលោកបានបន្ទាបការព្យាករណ៍ កំណើនសេដ្ឋកិច្ចចិនមកត្រឹម២,៧ភាគរយ ពីអ្វីដែលធនាគារនេះធ្លាប់ព្យាករណ៍ថា សេដ្ឋកិច្ចចិននឹងមានកំនើន៤,៣ភាគរយ កាលពីខែមិថុនា។

ធនាគារពិភពលោក ក៏បានបន្ទាបការព្យាករណ៍ កំណើនសេដ្ឋកិច្ចចិនសម្រាប់ឆ្នាំ២០២៣ ពី៨,១ភាគរយ ចុះមកនៅត្រឹម៤,៣ភាគរយផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តួលេខទាំង២ខាងលើគឺទាបជាង បើធៀបនឹងគោលដៅកំណើន GDPរបស់ទីក្រុងប៉េកាំង ប្រហែល៥,៥ភាគរយ សម្រាប់ឆ្នាំ២០២២នេះ ដោយជាតួលេខមួយ ដែលក្រុមអ្នកវិភាគជាច្រើនជឿជាក់ថា មិនអាចសម្រេចបាន។

ធនាគារពិភពលោកបានបញ្ជាក់ថា សកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេ​សចិន នៅតែបន្តអាស្រ័យលើស្ថានភាពនៃជំងឺរាតត្បាត ហើយការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច បានបណ្តាលមកពីការងើបឡើងវិញមិនស្មើគ្នា។

កំណើន GDP ពិតប្រាកដរបស់ប្រទេសចិន ត្រូវបានព្យាករណ៍ថា នឹងសម្រេចបាន២,៧ភាគរយ នៅឆ្នាំ២០២២នេះ មុនពេលងើបឡើងវិញដល់៤,៣ភាគរយនៅឆ្នាំ២០២៣ ស្របពេលមានការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ។

ប្រទេសចិនបានបោះបង់ចោលភ្លាមៗ នូវគោលនយោបាយសូន្យកូវីដរបស់ខ្លួន បន្ទាប់ប្រទេសនេះ បានអនុវត្តការបិទខ្ទប់ភ្លាមៗ ការធ្វើតេស្តទ្រង់​ទ្រាយធំ ការដាក់ឱ្យនៅដាច់ពីគេរយៈពេលយូរ និងការរឹតបន្តឹងការធ្វើដំណើរអស់រយៈពេលជាយូរមកហើយ។

ទោះបីជាយ៉ាងណាក៏ដោយ ការរំខានដល់អាជីវកម្មនៅតែបន្ត ខណៈករណីឆ្លងជំងឺកើនឡើង ហើយការរឹតបន្តឹងមួយចំនួននៅតែមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here