ប្រទេសថៃចំណាយ៤០០លានដុល្លារសាងសង់ផ្លូវក្រោមដីល្បឿនលឿនដើម្បីជំរុញទេសចរមកកាន់ខេត្តភូកេត

ដោយ៖ លាងហួរ

បាងកក: អាជ្ញាធរផ្លូវល្បឿនលឿននៃប្រទេសថៃ (EXAT) បានបើកឱ្យក្រុមហ៊ុនឯកជននានាចូលរួមដេញថ្លៃសម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនប្រវែងជិត៤គីឡូម៉ែត្រ ដែលតភ្ជាប់ទីក្រុង Tambon Krathu ទៅឆ្នេរប៉ាតុង (Patong) ក្នុងខេត្តភូកេត។

លោក Surachet Laophulsuk អភិបាលអាជ្ញាធរផ្លូវល្បឿនលឿននៃប្រទេសថៃ(EXAT)បានមានប្រសាសន៍ថា ឯកសារដេញថ្លៃអាចរកទិញបានចាប់ពីថ្ងៃទី២៦ ខែធ្នូ រហូតដល់ថ្ងៃទី២៥ ខែមករា ហើយអ្នកមានចំណាប់អារម្មណ៍ត្រូវដាក់ស្រោមសំបុត្រដេញថ្លៃរបស់ពួកគេនៅដើមខែមីនា។

EXAT នឹងចំណាយពេលប្រហែល៦ខែ ដើម្បីពិចារណាការដេញថ្លៃ ហើយអ្នកឈ្នះនឹងត្រូវបានប្រកាសនៅដំណាច់ឆ្នាំ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងនេះនឹងចំណាយថវិកាប្រមាណ៤០២លានដុល្លារអាមេរិក ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅត្រឹមឆ្នាំ២០២៧ ដែលត្រូវបានគេរំពឹងថានឹងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ផ្តល់ផ្លូវលឿន និងសុវត្ថិភាពជាងមុនសម្រាប់អ្នកក្នុងស្រុក និងអ្នកទេសចរដែលចង់ទៅលេងឆ្នេរប៉ាតុង និងគាំទ្រខេត្តជាការជម្លៀសបន្ទាន់នៅពេល ដែលមានគ្រោះមហន្តរាយ ដូចជា រលកយក្សស៊ូណាមិកើតឡើង។

លោកបានមានប្រសាសន៍បន្តថា ការងារសាងសង់ផ្លូវល្បឿនលឿន Krathu-Patong ប្រវែង៣,៩៨ គីឡូម៉ែត្រ ក្នុងស្រុកKrathu នឹងចាប់ផ្តើមនៅឆ្នាំ២០២៤ ហើយផ្លូវល្បឿនលឿននេះនឹងបើកឱ្យប្រើប្រាស់នៅឆ្នាំ២០២៧។

បច្ចុប្បន្ននេះ ឆ្នេរ Patong ដ៏ពេញនិយមអាចចូលបានតែតាមផ្លូវភ្នំ ដែលពិបាក ក្នុងការធ្វើដំណើរសម្រាប់អ្នកដែលមិនស្គាល់ផ្លូវ ហើយគ្រោះថ្នាក់កើតឡើងជាញឹកញាប់ ជាពិសេសនៅលើផ្លូវចុះចំណោត។

ក្រុមអ្នកជំនាញអចលនទ្រព្យជឿជាក់ថាផ្លូវល្បឿនលឿននេះនឹងនាំឱ្យមានការអភិវឌ្ឍបន្ថែមទៀតនៅតំបន់ឆ្នេរ និងតំបន់ជុំវិញព្រោះវានឹងកាត់បន្ថយពេលវេលាធ្វើដំណើរជាងពាក់កណ្តាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here