ទីក្រុងតៃប៉ិគ្រោងដាក់ពិន័យលើក្រុមហ៊ុនFoxconn ពីបទដាក់ទុន វិនិយោគនៅក្នុងប្រទេសចិន

ដោយ: លាងហួរ

ក្រុងតៃប៉ិ: ទីក្រុងតៃប៉ិ គ្រោងដាក់ពិន័យ លើក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក ធំជាងគេបំផុតលើពិភពលោកFoxconn ចំពោះការបណ្តាក់ទុនដោយគ្មានការអនុញ្ញាត នៅក្នុងក្រុមហ៊ុនផលិតបន្ទះឈីប របស់ប្រទេសចិន។

កោះតៃវ៉ាន់ បានបង្វែរការយកចិត្តទុកដាក់របស់ខ្លួន ចំពោះមហិច្ឆតារបស់ប្រទេសចិន ក្នុងការជំរុញឧស្សាហកម្មផលិតបន្ទះអេឡិចត្រូនិក

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

semiconductor ហើយដែនកោះនេះ ក៏កំពុងរឹតបន្តឹងច្បាប់ដើម្បីការពារ អ្វីដែលខ្លួនបានចោទប្រកាន់ថា ចិនបានលួចយកបច្ចេកវិទ្យាបន្ទះឈីបរបស់ខ្លួន។

Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ Apple Inc និងជាក្រុមហ៊ុនផលិតទូរស័ព្ទ iPhone បានលាតត្រដាងកាលពីខែកក្កដាថា ខ្លួនគឺជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនបន្ទះឈីបចិន Tsinghua Unigroup ប៉ុន្តែកាលពីពេលថ្មី​ៗនេះ ក្រុមហ៊ុន Foxconn បាននិយាយថាខ្លួននឹងភាគហ៊ុននោះវិញ។

ទីក្រុងតៃប៉ិក៏បានហាមឃាត់ក្រុមហ៊ុននានា ពីការសាងសង់កន្លែងផលិតបន្ទះឈីបទំនើបបំផុតរបស់ពួកគេ នៅក្នុងប្រទេសចិនផងដែរ។

យោងតាមបុគ្គលដែលដឹងពីស្ថានភាពនេះ បានបញ្ជាក់ប្រាប់សារព៌ត​មានReutersថា ក្រសួងសេដ្ឋកិច្ចនឹងទាក់ទងទៅក្រុមហ៊ុន Foxconn នៅថ្ងៃចន្ទនេះ ដើម្បីបញ្ជាក់ពីការលក់ភាគហ៊ុននោះ។

យោងតាមច្បាប់របស់កោះតៃវ៉ាន់បានចែងថា  រដ្ឋាភិបាលអាចហាមឃាត់ការវិនិយោគនៅក្នុងប្រទេសចិន ដោយផ្អែកលើការពិចារណាលើសន្តិសុខជាតិ និងការអភិវឌ្ឍន៍ឧស្សាហកម្ម។ ចំណែកអ្នកល្មើសនឹងច្បាប់អាចត្រូវបានផាកពិន័យម្តងហើយម្តងទៀត រហូតដល់មានការកែតម្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here