កង្វះ​ចំណេះដឹង​ហិរញ្ញវត្ថុ​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយចំនួន​ជាប់ផុង​ក្នុង​អន្ទាក់​បំណុល

ដោយ​គង់ ម៉ា​លីន

ភ្នំពេញៈ មាន​ពលរដ្ឋ​កម្ពុជា​ប្រមាណ​តែ១៨ភាគរយ​ប៉ុណ្ណោះ ដែលមាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ចេះ​ប្រើប្រាស់​កម្ចី​ដើម្បី​ឲ្យ​មាន​ភាព​រីកចម្រើន ខណៈ​ជាង៨០ភាគរយ​ទៀត គ្មាន​ចំណេះដឹង​ផ្នែក ហិរញ្ញវត្ថុ ដែល​នេះ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​មាន​បំណុល​វ័ណ្ដ​ក។

លោក​ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ Emerging Markets Consulting បាន​មានប្រសាសន៍ថា ការប្រើប្រាស់​កម្ចី​របស់​មីក្រូហិរញ្ញវត្ថុ មាន​កំណើន​ខ្លាំង​គួរ​ឲ្យ​ព្រួយបារម្ភ។ លោក​បន្តថា ការស្រាវជ្រាវ​ពីរ​ដាច់ដោយឡែក​ពីគ្នា​បាន​បង្ហាញថា ពលរដ្ឋ​ខ្មែរ​តិចតួច ដែលមាន​ចំណេះដឹង​មូលដ្ឋាន​ផ្នែក​ហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​ការស្រាវជ្រាវ​របស់​ស្ថាប័ន Standard&Poor របស់​សហរដ្ឋអាមេរិក បាន​បង្ហាញថា ពលរដ្ឋ​ខ្មែរ​ប្រមាណ​ត្រឹម១៨ភាគរយ​ប៉ុណ្ណោះ ដែលមាន​ចំណេះដឹង​មូល     ដ្ឋា​ន​ផ្នែក​ហិរញ្ញវត្ថុ ហើយ​នេះ​ជា​មូលហេតុ​នៃ​បំណុល​វ័ណ្ដ​ក។

យោងតាម​របាយការណ៍ សិក្សា​បំណុល​វ័ណ្ដ​ករ​បស់​ស្ថាប័ន​វិនិយោគ ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ Blue Orchard, Incofin IM, Oikocredit នៅ​ឆ្នាំ២០១៣ ចំនួន​ចន្លោះ៥១ភាគរយ​ទៅ ៥៦ភាគរយ នៃ​អតិថិជន​ដែលជា​កូនបំណុល​បាន​បញ្ជាក់ថា មានការ​លំបាក​ក្នុង​ការសង ត្រឡប់មក​ម្ចាស់បំណុល​វិញ។

របាយការណ៍​ដដែល​បានបញ្ជាក់​ទៀតថា អតិថិជន២១ភាគរយ មាន​បំណុល​ច្រើនជាង១ស្ថាប័ន។    បើតាម​របាយការណ៍​ខាងលើ ៦៦ភាគរយ​នៃ​អតិថិជន មិនបាន​ខ្ចីប្រាក់​យកទៅ​ប្រក​បរបរ ដើម្បី​រក​ចំណូល​នោះទេ៣៩ភាគរយ ខ្ចីប្រាក់​ដើម្បី​ចំណាយ​លើ​អាហារ និង២៧ភាគរយ ខ្ចីប្រាក់​ដើម្បី​ចំណាយ​លើ​សុខភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here