ប្រាក់ចំណូលសារពើពន្ធរបស់ប្រទេសចិនសម្រេចបានទឹកប្រាក់ជាង២ពាន់ពាន់លានដុល្លារ

ដោយ: លាងហួរ

ប៉េកាំង:យោងតាមទិន្នន័យផ្លូវការ បានបង្ហាញឱ្យដឹងកាលពីថ្ងៃពុធ ទី១៦ ខែវិច្ឆិកាថា ប្រាក់ចំណូលសារពើពន្ធរបស់ប្រទេសចិន មានចំនួនប្រមាណ១៧,៣៤ ពាន់ពាន់លានយ័ន (ប្រហែល២,៤៦ពាន់ពាន់លានដុល្លារ) នៅក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២២នេះ។

តាមរយៈក្រសួងហិរញ្ញវត្ថុចិនបានឱ្យដឹងថា តួលេខនេះតំណាងឱ្យការធ្លាក់ចុះ៤,៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយមិនរាប់បញ្ចូលផលប៉ះពាល់ នៃការបង្វិលសងឥណទានពន្ធអាករលើតម្លៃបន្ថែម ប្រាក់ចំណូលសារពើពន្ធ បានកើនឡើង៥,១ភាគរយធៀបនឹងឆ្នាំ២០២១។

រដ្ឋាភិបាលកណ្តាលប្រមូលចំណូល សារពើពន្ធបានប្រហែល៨ពាន់ពាន់លានយ័ន ធ្លាក់ចុះ៥,៥ភាគរយ ចំណែកឯរដ្ឋបាលក្នុងតំបន់វិញប្រមូលបាន៩,៣៤ពាន់ពាន់លានយ័នដោយធ្លាក់ចុះ៣,៦ភាគរយ។

ប្រាក់ចំណូលពន្ធ មានចំនួនជិត១៤,២៦ពាន់ពាន់លានយ័ន ក្នុងអំឡុងខែមករា ដល់ខែតុលា ធ្លាក់ចុះ៨,៩ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

 

ចំណែកឯការចំណាយសារពើពន្ធ បានកើនឡើង៦,៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ឈានដល់ប្រហែល២០,៦៣ពាន់ពាន់លានយ័ន ក្នុងអំឡុងពេលនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here