ក្រុមហ៊ុនចម្រុះជាតិសាសន៍ជាង២៥០បង្ហាញខ្លួនក្នុងពិព៌ណដ៏ធំមួយ នៅទីក្រុងកោះពេជ្រ

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ សហព័ន្ធទេសចរណ៍កម្ពុជា បានផ្ដួចផ្ដើមរៀបចំពិព័រណ៍ខ្នាតអន្តរជាតិបង្ហាញពីម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ចនៅកម្ពុជា (CAMFOOD’22 and CAMBUILD’22) ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍ជាតិ ក៏ដូចជា ផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទ ស្សនាកម្ពុជា និងទទួលយកនូវរសជាតិម្ហូបអាហារនៅកម្ពុជាផងដែរ។

ពិព័រណ៍នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦-១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលពិព័រណ៍និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។

ពិព៌ណនេះមានការចូលរួមជាអធិបតីពី លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមឯកឧត្ដម លាង មុនីរិទ្ធ រដ្ឋលេខា​ធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងលោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ព្រឹត្តិការណ៍នេះ ក៏ទទួលបានការគាំទ្រពីសំណាក់ស្ថាប័នសំខាន់ៗ រួមមាន សមាគមអូតែលកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា សមាគមសហគមចុងភៅកម្ពុជា និងវិទ្យាស្ថានម្ហូបអាហារកម្ពុជា និងគណៈសា្ថបត្យករកម្ពុជា។

លោក DARREN SIOW អ្នកគ្រប់គ្រង និងរៀបចំកម្មវិធីនេះបានលើកឡើងថា ការត្រលប់មកវិញនៃព្រឹត្តិការណ៍ CAMFOOD’22 and CAMBUILD’22 ក្នុងឆ្នាំនេះ គឺជាសញ្ញាដ៏រឹងមាំមួយ នៃការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិនៅកម្ពុជា បន្ទាប់ពីវិបត្តិកូវីដ១៩រយៈពេល២ឆ្នាំ។

លោកបន្តថា ព្រឹត្តិការណ៍នេះ តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០៩មកម្លេះ តែដោយសារតែវិបត្តិកូវីដ១៩ បានរាតត្បាតធ្វើឱ្យយើងខកខានអស់រយៈពេល២ (២០២០-២០២១)។ ការត្រឡប់មកវិញនៃព្រឹត្តិការណ៍នៅឆ្នាំ២០២២ ត្រូវបានគេមើលឃើញថាជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញនៅក្នុងឧស្សាហកម្មទេសចរណ៍។

ជាមួយគ្នានេះ លោក លូ ម៉េង បានឱ្យដឹងដែរថា ពិព័រណ៍ CAMFOOD/CAMHOTEL’22 និង CAMBUILD’22 ត្រូវមានការទទួលស្គាល់យ៉ាងទូលំទូលាយថា ជាពិព័រណ៍អន្តរជាតិដ៏ធំបំផុត នៅកម្ពុជាសម្រា​ប់វិស័យម្ហូបអាហារ សណ្ឋាគារ បដិសណ្ឋារកិច្ច និងឧស្សាហកម្មសំណង់ ហើយទទួលបានការគាំទ្រ ពីសំណាក់ក្រុមហ៊ុនផ្គត់ផ្គង់ទាំងជាតិ និងអន្តរជាតិសរុបជាង២៥០ ក្នុងការចូលរួមដាក់តាំងបង្ហាញផលិតផល និងសេវាកម្មពាក់ព័ន្ធ ហើយរំពឹងថានឹងទាក់ទាញ អ្នកទស្សនាជាង១០,០០០នាក់ ក្នុងរយៈពេល៣ថ្ងៃ។

លោកបានបន្តថា បន្ថែមលើសពីរការតាំងពិព័រណ៍នេះ បានសហការជាមួយសមាគមសណ្ឋាគារកម្ពុជា រៀបចំបង្កើតវេទិកាស្វែងការងារសម្រាប់វិស័យបដិសណ្ឋារកិច្ច ក៏ដូចជា ការប្រកួតប្រជែងរៀបចំគ្រែ របៀបរចនានិងតុបតែងផ្កា និងសិក្ខាសាលាចែករំលែកអំពីបចេ្ចកទេស ការច្នៃប្រឌិតថ្មីៗ ផ្នែកវិស័យការហ្វេរ ការគ្រប់គ្រងបដិសណ្ឋារកិច្ច និងសំណង់ជាដើមដែលរៀបចំឡើងដោយអ្នកជំនាញជាច្រើន។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកថោង ខុន បានលើកឡើងថា ការៀបចំឱ្យមានពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ សណ្ឋាគារ និងសំណង់ ខ្នាតអន្តរជាតិនេះ គឺស្របពេលដែលកម្ពុជាកំណត់ថា ឆ្នាំ២០២២ជាឆ្នាំដំបូងនៃដំណើរងើបឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ និងជាដំណាក់នៃការស្តារឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here