ក្រុមហ៊ុនផលិតរថយន្តEVរបស់ប្រទេសចិនកំពុងឈានជើងចូល ទីផ្សារអាស៊ី

ដោយ: លាងហួរ

បាងកក: ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) របស់ប្រទេសចិនកំពុងឈានជើង ចូលទៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ ខណៈដែលទីផ្សារក្នុងប្រទេសចិនកំពុងមានការប្រកួតប្រជែងខ្លាំង។

ក្រុមហ៊ុន BYD, Great Wall Motor, Hozon និង Aiways សុទ្ធតែបាននិងកំពុងចែកចាយរថយន្ត EV នៅក្នុងបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសថៃ ក្នុងគោលបំណងទទួលបានទីតាំងឈរជើង នៅក្នុងទីផ្សារទាំងនេះ ដែលរថយន្តចំនួន៣លានគ្រឿង ត្រូវបានលក់អស់ជាមធ្យមក្នុងមួយឆ្នាំៗ។

លោកPhate Zhang ស្ថាបនិកគេហទំព័រព័ត៌មាន CnEVpost ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានមានប្រសាសន៍ថា រថយន្ត EV ដែលផលិតដោយប្រទេសចិន មានតម្លៃសមរម្យសម្រាប់អតិថិជន ក្នុងប្រទេសអាស៊ីអាគ្នេយ៍ ហើយក្រុមហ៊ុនផលិតរថយន្ត EV របស់ចិនមានដៃគូប្រកួតប្រជែងតិចតួចប៉ុណ្ណោះនៅទីនោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសចិនគឺជាទីផ្សាររថយន្ត EV ដ៏ធំបំផុតរបស់ពិភពលោក ដោយទំហំនៃការលក់ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ទៅ៦លានគ្រឿងនៅឆ្នាំនេះ ច្រើនជាង២ដងកាលពីឆ្នាំមុន ដែលមានចំនួន២,៩៩លានគ្រឿង ប៉ុន្តែវាជាទីផ្សារប្រកួតប្រជែង ខណៈទីក្រុងប៉េកាំងបានលើកទឹកចិត្តដល់ការប្រើប្រាស់រថយន្តEV និងបានទាក់ទាញក្រុមហ៊ុនចំនួន២០០ ដែលបានបណ្តាក់ទុន រាប់សិបពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងការអភិវឌ្ឍ រចនា និងដំឡើងរថយន្តអគ្គិសនី។

បណ្តាប្រទេសជាសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គឺជាទីផ្សារគោលដៅសម្រាប់ក្រុមហ៊ុន EV របស់ចិន ដែលតម្លៃរថយន្តចាប់ពី១០ម៉ឺនយ័ន(១៤.២០៤ដុល្លារ) ដល់២០ម៉ឺនយ័ន(២៨.៤០៨ដុល្លារ)៕

LEAVE A REPLY

Please enter your comment!
Please enter your name here