ប្រទេសរុស្ស៊ីគ្រោងនាំចេញគ្រាប់ធញ្ញជាតិលើសពី៥០លានតោនក្នុងចន្លោះឆ្នាំ២០២២- ២០២៣ប៉ុន្តែអាមេរិករារាំង

ដោយ: លាងហួរ

មូស្គូ:យោងតាមមន្ត្រីជាន់ខ្ពស់មួយរូប បានឱ្យដឹងកាលពីថ្ងៃព្រហស្ប​តិ៍ម្សិលមិញនេះថា ប្រទេសរុស្ស៊ីអាចនាំចេញគ្រាប់ធញ្ញជាតិ ច្រើនជាង៥០លានតោន ក្នុងឆ្នាំ២០២២-២០២៣ ដែលកំណត់ដោយប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀ ពូទីន។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មានXinhua។

អនុរដ្ឋមន្ត្រីក្រសួងកសិកម្មទីមួយ លោកOksana Lut បានថ្លែងនៅក្នុងវេទិកាមួយថា ទិន្នផលនៅឆ្នាំនេះនឹងអាចឱ្យរុស្ស៊ី ផ្តល់គ្រាប់ធញ្ញជាតិទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយរុស្ស៊ីមានឆន្ទៈ ក្នុងការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិដល់ប្រទេសទាំងអស់ដែលត្រូវការ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រីMaria Zakharova ក៏បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ផងដែរ អំពីការត្រៀមខ្លួនរបស់ប្រទេសរុ ស្ស៊ី ក្នុងការផ្គត់ផ្គង់ទាំងគ្រាប់ធញ្ញជាតិ និងជី ដើម្បីធានាសន្តិសុខស្បៀងនៅក្នុងពិភពលោក។

លោកស្រីបានបន្តថា “ប្រទេសរុស្ស៊ីមានការលំបាកជាច្រើន ក្នុងការធ្វើដូច្នេះ ខណៈដែលសហរដ្ឋអាមេរិក បានព្យាយាមរារាំងឱកាសឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន សម្រាប់ការទូទាត់ផ្នែកហិរញ្ញវត្ថុលើផលិត​ផលរបស់រុស្ស៊ី”។

លោកស្រីបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក បានបង្កការគំរាមកំហែងដល់សន្តិសុខស្បៀងជាសកល តាមរយៈការរារាំងយន្តការទូទាត់ប្រាក់របស់រុស្ស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here