អ្នកជំនាញ:ការពង្រីកការប្រើប្រាស់រូបិយប័ណ្ណចិនអាចនាំឱ្យទីផ្សារហិរញ្ញវត្ថុសកលមានស្ថេរភាព

ដោយ: លាងហួរ

ប៉េកាំង: ក្រុមអ្នកជំនាញបាននិយាយថា កិច្ចខិតខំប្រឹងប្រែងបន្តកំពុងត្រូវបានធ្វើឡើង ដើម្បីជំរុញទម្រង់អន្តរជាតិរបស់ប្រាក់យ័ន ស្របពេលរូបិយប័ណ្ណនេះ ដើរតួយ៉ាងសំខាន់កាន់តែខ្លាំងឡើង នៅក្នុងទីផ្សារពិភពលោក។

នេះបើយោងតាមការចេញផ្សាយ ដោយសារពត៌មានChina Dailyនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ។

ក្រុមអ្នកជំនាញបានបន្តថា ប្រាក់យ័ននឹងផ្តល់អំណោយផលជាពិសេសដល់កំណើនសេដ្ឋកិច្ច និងស្ថិរភាពរបស់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ស្របពេលដែលការដំឡើងអត្រាការប្រាក់ ជាបន្តបន្ទាប់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក កំពុងធ្វើឱ្យការប្រែប្រួលជាសកលកាន់តែធ្ងន់ធ្ងរឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រាក់យ័នRMB មានចំនួន២,៤៤ភាគរយ នៃការទូទាត់ជាសកលនៅក្នុងខែកញ្ញា កើនឡើងពី២,៣១ភាគរយ កាលពីមួយខែមុននេះ។ ដូច្នេះ រូបិយប័ណ្ណចិន បានរក្សាទីតាំងដែលខ្លួនបានធានា នៅក្នុងខែសីហាជារូបិយប័ណ្ណសកម្មបំផុតទី៥ សម្រាប់ការទូទាត់ជាសកល ដែលវាស់វែងដោយត  ម្លៃទីផ្សារ។

ប្រទេសចិនបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីជំរុញឱ្យមានអន្តរភាវូបនីយកម្មស្ថិរភាពរបស់ប្រាក់យ័ន។

ធនាគារកណ្តាលចិន បានប្រកាសកាលពីថ្ងៃទី១០ខែតុលាថា ធនា​គារនេះ បានបន្តកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណទ្វេរភាគី ជាមួយធនាគារកណ្តាលអឺរ៉ុប ក្នុងទំហំទឹកប្រាក់ចំនួន៣៥០ពាន់លានយ័ន(៤៨ពាន់លានដុល្លារ) ឬ៤៥ពាន់លានអឺរ៉ូ ហើយកិច្ចព្រមព្រៀងនឹងនេះ មានសុពលភាពរយៈពេល៣ឆ្នាំទៀត។

លោក Song Ke សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Renmin University of China’s School of Finance បាននិយាយថា សាច់ប្រាក់ងាយស្រួលរបស់ប្រាក់យ័ន RMB នៅក្នុងទីផ្សារក្រៅប្រទេសនឹងកើនឡើង ក្រោយពីមានកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណទ្វេរភាគី ដែលជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងហិរញ្ញប្បទានជាប្រាក់យ័នRMB និងការបង្កើនការប្រើប្រាស់របស់ប្រាក់យ័ននៅក្នុងការទូទាត់អន្តរជាតិ។

លោក​បាន​បន្ត​ថា ឆន្ទៈ​ក្នុង​ការ​ប្រើ​ប្រាស់​ប្រាក់យ័ន នឹង​កើន​ឡើង​នៅ​ក្នុង​ទីផ្សារ​ក្រៅ​ប្រទេស​ ដែល​ជំរុញ​ឱ្យ​រូបិយប័ណ្ណចិនមាន​កម្រិត​អន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here