ធនាគារ​កណ្តាល​ជប៉ុន​គ្រោងទិញ​មូលបត្រ​បំណុល​បន្ទាន់ ខណៈ​ប្រាក់ ​យ៉េន​ធ្លាក់ថ្លៃខ្លាំង

ដោយ: លាងហួរ

តូក្យូ: ធនាគារកណ្តាលរបស់ប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា ខ្លួននឹងធ្វើប្រតិបត្តិការទិញមូលបត្របំណុលជាបន្ទាន់ ដោយផ្តល់ការទិញបំណុលរដ្ឋាភិបាលចំនួន៦៦៧លានដុល្លារ។

សេចក្តីប្រកាសរបស់ធនាគារកណ្តាលជប៉ុន បានកើតឡើងនៅពេលដែលរូបិយប័ណ្ណយ៉េន បានធ្លាក់ចុះយ៉ាងខ្លាំងធៀបនឹងប្រាក់ដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិនិយោគិនមួយចំនួនបានភ្នាល់ថា ប្រទេសជប៉ុននឹងត្រូវលុបចោលគោលនយោបាយដ៏យូររបស់ខ្លួននៃ “ការគ្រប់គ្រងខ្សែកោងអត្រាការប្រាក់” ឬ YCC ដើម្បីរក្សាអត្រាលើបំណុលរយៈពេល១០ឆ្នាំ នៅប្រហែល០ភាគរយ។

ប៉ុន្តែរហូតមកដល់ពេលនេះ ធនាគារកណ្តាលមិនបានបង្ហាញពីសញ្ញានៃការផ្លាស់ប្តូរស្នៀតនេះនោះទេ។

ក្រុមអ្នកបង្កើតគោលនយោបាយ នៅក្នុងប្រទេសជប៉ុនបានសង្កត់ធ្ងន់ម្តងហើយម្តងទៀត អំពីតម្រូវការក្នុងការរក្សាគោលនយោបាយឱ្យធូររលុងបំផុត ដោយលើកឡើងពីការងើបឡើងវិញដ៏ផុយស្រួយ តម្រូវការក្នុងស្រុកធ្លាក់ចុះ និងហានិភ័យនៅក្រៅប្រទេសជាច្រើន។

ការផ្លាស់ប្តូរកាលពីថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញថា BOJ កំពុងបន្តទិញមូលបត្របំណុល និងគោលនយោបាយYCC៕

LEAVE A REPLY

Please enter your comment!
Please enter your name here