លោកពូទីនដាក់ចេញវិធានការណ៍ក្តៅ ដោយប្រកាសប្រើច្បាប់អាជ្ញាសឹកនៅក្នុងតំបន់ចំនួនបូនដែលបានកាត់ពីអ៊ុយក្រែន

 ដោយៈ ម៉ាលីនណា

       រុស្ស៊ីៈ ជាវិធានការណ៍បន្ទាប់ភ្លាមៗ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសច្បាប់អាជ្ញាសឹក នៅក្នុងតំបន់ទាំងបួននៃអ៊ុយក្រែន ដែលទីក្រុងមូស្គូបានបញ្ចូល និងផ្តល់អំណាចបន្ទាន់បន្ថែម ដល់ប្រមុខនៃតំបន់ទាំងអស់នៃប្រទេសរុស្ស៊ី។

នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២ម្សិលម៉ិញនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យ៉ាងណាក្តី លោក ពូទីន មិន​បាន​បញ្ជាក់​ពី​វិធានការ​ណ៍ ដែល​នឹង​ត្រូវ​អនុវត្ត​ក្រោម​ច្បាប់អាជ្ញាសឹក​ទេ ប៉ុន្តែ​បាន​និយាយ​ថា ​បញ្ជា​របស់​លោក​មាន​ប្រសិទ្ធភាព​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍សប្តាហ៍។ ក្រឹត្យ​របស់​លោក​ទុក​ពេល​ឲ្យ​ភ្នាក់ងារ​អនុវត្ត​ច្បាប់​បី​ថ្ងៃ​ដើម្បី​ដាក់​សំណើ​ជាក់លាក់។

លោក ពូទីន បាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍នៅពេលចាប់ផ្តើមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខថា យើងកំពុងព្យាយាមដោះស្រាយកិច្ចការដ៏លំបាក និងទ្រង់ទ្រាយធំ ដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់រុស្ស៊ី និងការពារប្រជាជនរបស់យើង។ លោកបន្តថា អ្នកដែលកំពុងហ្វឹកហាត់នៅជួរមុខ ឬនៅទីលានបាញ់ប្រហារ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនគួរតែមានអារម្មណ៍ថា មានការគាំទ្ររបស់យើង ហើយដឹងថានៅពីក្រោយពួកគេ យើងមានប្រទេសដ៏អស្ចារ្យ និងប្រជាជនរួបរួមរបស់យើង

សភាជាន់ខ្ពស់របស់រុស្ស៊ី នឹងអនុម័តយ៉ាងឆាប់រហ័ស នូវការសម្រេចចិត្តរបស់ លោក ពូទីន ក្នុងការដាក់ច្បាប់អាជ្ញាសឹក នៅក្នុងតំបន់ចំនួនបួននេះ។ សេចក្តីព្រាងច្បាប់ណែនាំថា វាអាចពាក់ព័ន្ធនឹងការរឹតបន្តឹង លើការធ្វើដំណើរ និងការជួបជុំជាសាធារណៈ ការត្រួតពិនិត្យកាន់តែតឹងរឹង ក៏ដូចជាការផ្តល់អំណាចកាន់តែទូលំទូលាយ សម្រាប់ភ្នាក់ងារអនុវត្តន៍ច្បាប់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here