សេដ្ឋកិច្ចឥណ្ឌូនេស៊ីនៅតែមានភាពធន់ ខណៈប្រទេសនេះកំពុងប្រឈមនឹងភាពច្របូកច្របល់សកល

ដោយ: លាងហួរ

ហ្សាការតា: រដ្ឋមន្ត្រីហិរញ្ញវត្ថុ របស់ប្រទេសឥណ្ឌូណេស៊ីបានមានប្រសាសន៍នៅថ្ងៃពុធនេះថា ប្រទេសឥណ្ឌូនេស៊ីនឹងខិតខំរក្សាជំហររបស់ខ្លួនជា “ចំណុចភ្លឺ” នៃសេដ្ឋកិច្ចចំពេលមានហានិភ័យ នៃវិបត្តិសេដ្ឋកិច្ចសកលនៅឆ្នាំក្រោយ។

លោកស្រី Sri Mulyani Indrawati រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានព្រមានថា ពិភពលោកកំពុងប្រឈមមុខនឹងហានិភ័យ នៃការជាប់គាំងនៅឆ្នាំក្រោយ ដោយចង្អុលទៅការទម្លាក់ចំណាត់ថ្នាក់ថ្មីៗនេះ របស់មូលនិធិរូបិ​យវត្ថុអន្តរជាតិ និងការព្យាករណ៍របស់អ្នកវិភាគ អំពីការកើនឡើងអសន្តិ​សុខស្បៀង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី​បន្ត​ថា “ទីផ្សារ​ហិរញ្ញវត្ថុ ​ក៏​មាន​ការ​ប្រែប្រួល​ផង​ដែរ​ ដោយ​សារ​ការ​រឹតបន្តឹង​រូបិយវត្ថុ ​ដោយ​ប្រទេស​ដែលមានសេដ្ឋកិច្ច​ធំៗ​”។លោកស្រីបានបន្ថែមថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ី មានភាពល្អប្រសើរជាងបើធៀបនឹងទីផ្សារ ដែលកំពុងរីកចម្រើនផ្សេងទៀត។

លោកស្រីបានលើកឡើង ពីការកើនឡើងនៃអត្រាការប្រាក់លើប័ណ្ណ​បំណុល និងអតិផរណាមានកម្រិតទាបជាងប្រទេសជិតខាង សូម្បីតែបន្ទាប់ពីអាជ្ញាធរបានដំឡើងថ្លៃប្រេងឥន្ធនៈ ដែលបានឧបត្ថម្ភធននាពេលថ្មីៗនេះក៏ដោយ ហើយអាជ្ញាធរ​នឹង​បន្ត​ប្រើ​ឧបករណ៍ ​សារពើពន្ធ​ដើម្បី​ឆ្លើយ​តប​នឹង​ភាព​ចលាចល។

ការសម្របសម្រួល រវាងអ្នកបង្កើតគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុនឹងកាន់តែខ្លាំងក្លាឡើង ខណៈពេលនេះវិស័យហិរញ្ញវត្ថុ បានក្លាយជាបញ្ហាប្រឈមដ៏ធំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here