ប្រទេសកម្ពុជារកចំណូលបានជាង៨២លានដុល្លារពីលេខចុះបញ្ជីរថយន្តពិសេសនិងពិសេសផ្ទាល់ខ្លួន

ដោយ៖ សុផារី

ភ្នំពេញ៖ ប្រទេសកម្ពុជារកចំណូលបានពីលេខចុះបញ្ជីរថយន្ត (លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) លក់បានចំនួន២២៥.១៧១លេខ ទទួលបានចំណូលសរុបចំនួន៣២៩.៦៧២.៤៩៩.០០០រៀល ស្មើនឹង៨២.៤១៨.១២៥ ដុល្លារអាមេរិក ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ។

នេះបើយោងតាមរបាយការណ៍ពីកិច្ចប្រជុំស្ដីពីវឌ្ឍនភាពនៃការលក់លេខចុះបញ្ជីរថយន្ត ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកស្រី កុយ សុដានី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួងឱ្យដឹងថា លេខចុះបញ្ជីរថយន្ត (លេខចុះបញ្ជី ពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) លក់បានចំនួន២២៥.១៧១លេខ ទទួលបានចំណូលសរុប ចំនួន៣២៩.៦៧២.៤៩៩.០០០រៀល គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកញ្ញា ឆ្នាំ២០២២នេះ ស្មើនឹង៨២.៤១៨.១២៥ដុល្លារអាមេរិក។

ដោយឡែកចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន គិតត្រឹមខែកញ្ញា ឆ្នាំ២០២២ ទទួលបានចំណូលថវិកាសរុបចំនួន៦៤.៦៣៨.៩៧០.៤០០រៀល កើនឡើងប្រមាណ៣០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

អង្គប្រជុំបានពិភាក្សាលើរបាយការណ៍សម្រេចបានទាក់ទងនឹងការលក់លេខចុះបញ្ជីរថយន្ត ការចែក រំលែកមតិយោបល់យ៉ាងផុសផុលលើវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត ដែលក្នុងនោះរួមមាន ការសិក្សាតម្លៃរក្សាលេខចុះបញ្ជីរថយន្ត ការស្ទង់មតិប្រជាពលរដ្ឋក្នុងការទិញលេខចុះបញ្ជីរថយន្ត ការផ្ដល់មតិយោបល់លើការរៀបចំពិព័រណ៍ខួប៣ឆ្នាំ (ឆ្នាំ២០២០-២០២៣) ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំ ទូលាយទៅកាន់ក្រុមហ៊ុន សហគ្រាស ក៏ដូចជាប្រជាពលរដ្ឋ ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីការចុះ បញ្ជីលេខពិសេស និងចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន និងការជំរុញលើកទឹកចិត្តមន្ត្រីជំនាញបច្ចេកវិទ្យាពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរ សំដៅផ្ដល់នូវការវិវឌ្ឍន៍ថ្មីៗទាក់ទងនឹងសង្គមឌីជីថល៕

LEAVE A REPLY

Please enter your comment!
Please enter your name here