សហព័ន្ធស្វាយចន្ទីកម្ពុជាត្រូវបានបង្កើតឡើងដើម្បីជាកម្លាំងចលករលើកកម្ពស់ទីផ្សារស្វាយចន្ទី

ដោយ៖ សុផារី

ភ្នំពេញ៖ សហព័ន្ធស្វាយចន្ទីកម្ពុជា ត្រូវបានបង្កើតឡើង ដើម្បីជួយជម្រុញ និងលើកកម្ពស់ទីផ្សារចន្ទី នៅក្នុងប្រទេសកម្ពុជា និងងន្តរជាតិផងដែរ។

លទ្ធផលសន្និបាតកំណើតដំបូងស្វាយចន្ទីកម្ពុជា និងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ដោយបានជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលសរុបចំនួន១១នាក់ ក្នុងនោះលោក អាន ដារ៉ា ត្រូវបានជាប់ឆ្នោត ជាប្រធានក្រុមប្រឹក្សាភិបាល លោក ស៊ុយ កុកធាន ជាអនុប្រធានទី១ និងលោកស្រី មុត ចរិយា ជាអនុប្រធានទី២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានចាត់ទុកការចាប់កំណើតរបស់សហព័ន្ធនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ដើម្បីលើកកម្ពស់វិស័យស្វាយចន្ទី លើទីផ្សារអន្តរជាតិ។

លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានកោតសរសើរ ចំពោះការបង្កើតសហព័ន្ធស្វាយចន្ទីកម្ពុជា ជាសកម្មភាពអាទិភាពមួយ ក្នុងចំណោមសកម្មភាពអាទិភាព ដែលបានដាក់ចេញ ក្នុងសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី។

លោកលើកឡើងថា ការចាប់កំណើតនៃសហព័ន្ធស្វាយចន្ទីកម្ពុជា នឹងក្លាយជាជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជា លើទីផ្សារអន្តរជាតិ។

លោក ម៉ៅ ថូរ៉ា បានលើកឡើងថា “សហព័ន្ធស្វាយចន្ទីនេះ នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញអនុវត្តគោលនយោបាយឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុក និងពិភពលោក និងចូលរួមលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជាលើទីផ្សារអន្តរជាតិបន្ថែមទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here